រដ្ឋាភិបាលឥណ្ឌូនេស៊ីដាក់ចេញវិធានការលើកទឹកចិត្តដល់អ្នកធុរកិច្ច ដើម្បីមកវិនិយោគនៅរដ្ឋធានីថ្មីNusantara

0

ដោយ: គង់ លាងហួរ

ហ្សាការតា: រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ កំពុង​ដាក់​ចេញ​វិធានការ​លើក​ទឹក​ចិត្ត​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ថៃ​ និងក្រុមហ៊ុនបរទេសផ្សេងទៀត ឱ្យ​មក​បណ្តាក់​ទុន​ ក្នុង​គម្រោងរដ្ឋធានី​ថ្មី​របស់​ខ្លួន​ ដែលមានឈ្មោះថា Nusantara។

វិធានការលើកទឹកចិត្តរួមមានដូចជា ការផ្អាកបង់ពន្ធចំនួន៣០ឆ្នាំ សម្រាប់ការវិនិយោគក្នុងឧស្សាហកម្មគោលដៅ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈ និងការកាត់ពន្ធ៣៥០% សម្រា​ប់ការវិនិយោគក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។

Indonesia’s President Joko Widodo speaks about the planned new capital Nusantara, at Ecosperity Week in Singapore June 7, 2023.

វិធានការលើកទឹកចិត្តទាំងនេះ ត្រូវបានប្រកាសដោយលោក Agung Wicaksono អនុប្រធានផ្នែកហិរញ្ញវត្ថុ និងការវិនិយោគនៅរដ្ឋធានី Nusantara នៅលើវេទិកាធុរកិច្ចឆ្នាំ២០២៣ ស្តីពីឱកាសវិនិយោគនៅក្នុងរដ្ឋធានីថ្មី បន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតឥណ្ឌូនេស៊ី មជ្ឈមណ្ឌលជំរុញការវិនិយោគឥណ្ឌូនេស៊ី និងអាជ្ញាធររដ្ឋធានីជាតិ Nusantara កាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក Wicaksono បានមានប្រសាសន៍ថា “យើងនឹងចាប់ផ្តើមសាងសង់ការិយាល័យរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ ហើយយើងនឹង​ធ្វើឱ្យវាក្លាយជាទីក្រុងដ៏ឆ្លាតវៃ និងមាននិរន្តរភាព ដោយលោកជំរុញឱ្យអ្នកវិនិយោគថៃ ចូលរួមជាមួយបណ្តាក្រុមហ៊ុន មកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីក្នុងការអភិវឌ្ឍទីក្រុងនេះផងដែរ”។លោកបានបន្តថា ចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២២ អ្នកវិនិយោគថៃ បានចាក់បញ្ចូលទឹកប្រាក់ ចំនួន១,៥២ពាន់លានដុល្លារអាមេរិក ទៅក្នុងគម្រោងប្រហែល១.៥០០ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ទន្ទឹមគ្នានេះ​ ក្រុមហ៊ុនចំនួន២៨៤ បានបង្ហាញពីចំណាប់អារម្ម​ណ៍ ក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មី ក្នុងនោះមាន២៧ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី ២៥ក្រុមហ៊ុនមកពីប្រទេសជប៉ុន និង១៩ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី។លោក​ Wicaksono បញ្ជាក់ថា​ “យើង​ក៏ទន្ទឹង​រង់ចាំ​ស្វាគមន៍​អ្នក​វិនិយោគ​ថៃ ​មកបណ្តាក់ទុនក្នុង​គម្រោង​នេះ​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here