កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នៅ​ចុងខែ​នេះ

0

ដោយ​ ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នៅ​ចុងខែ​កុម្ភៈ​នេះ​ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ​ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧​ ​ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត​ ​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​ ​នា​ព្រឹក​ថ្ងៃទី១១​ ​ខែកុម្ភៈ​នេះ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង្ទេសចរណ៍​បាន​ឪ្យ​ដឹង​ថា​ ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នេះ​ ​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៥ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ទិវា​នេះ​ ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ទីក្រុង​ទាំងអស់​ឲ្យ​បង្កើន​កា​រប្រ​គួត​ប្រជែង​គ្នា​ផ្នែក​អនាម័យ​ ​បរិស្ថាន​ ​ផ្នែក​សន្តិសុខ​ ​គំនិត​ឆ្នៃ​ប្រឌិត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ជាមួយគ្នា​នោះ​ក៏​នឹង​មាន​ប្រគល់​លាភី​“​រង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​”​ ​លើក​ទី៣​ ​,​ ​ជ័យលាភី​“​ទីក្រុង​ដែល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ២០១៨​ ​និង​ប្រគល់​ជ័យលាភី​ ​“​បង្គន់​សាធារណៈ​កម្ពុជា​”​ ​លើក​ទី១​ ​។​

​លោក​ ​ណេប​ ​សា​មុត​ ​អគ្គ​លេខាធិ​កា​ ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា​ ​នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នេះ​ ​ដែរ​ក្រសួងទេសចរណ៍​បាន​ត្រៀម​ប្រកាស​ឲ្យ​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​វិថី​ម្ហូប​អាហា​តាម​ដងផ្លូវ​និង​សេវាកម្ម​របស់​តូប​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​សេវ​កម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​

​នៅក្នុង​ឆ្នាំ២០១៨កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន៦លាន២សែន​នាក់​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ឈរ​ក្នុង​លំដាប់ថ្នាក់​ទី១មាន​ប្រមាណ២លាន​នាក់​។​

​តាម​ការព្យាករណ៍​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧លាន៥សែន​នាក់​នៅ​ឆ្នាំ២០២០​ ​និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ៥០០០លាន​ដុល្លារ​អាមេរិក​ ​បង្កើត​នូវ​ឱកាស​ការងារ​ដោយ​ផ្ទាល់​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ១លាន​នាក់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here