ដោយៈ តែម សុខុម
ណាននីង: កិច្ចព្រមព្រៀងវិនិយោគជាច្រើន ត្រូវបានចុះហត្ថលេខាក្នុងពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា នៅទីក្រុងណាននីង (Nanning) នៃតំបន់ស្វយ័តគ័ងស៊ី ជ័ង (Guangxi Zhuang) ប្រទេសចិន ភាគខាងត្បូង។
ក្រុមអ្នករៀបចំពិព័រណ៍នេះបញ្ជាក់ថា កិច្ចព្រមព្រៀងសម្រាប់៤៧០គម្រោង ជាមួយនឹងទុនវិនិយោគសរុប៦៧,៩ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្នុងពិព័រណ៍នេះ ហើយជាង៦៥%នៃការវិនិយោគទាំងនោះ បានមកពីកិច្ចព្រមព្រៀង ក្នុងវិស័យផលិតកម្ម។

ចំនួនអ្នកចូលរួមនេះ បានកើនឡើងចំនួន១៨,២% បើធៀបនឹងពិព័រណ៍កាលពីឆ្នាំមុន ដែលមានក្រុមហ៊ុនសហគ្រាស ចូលរួមចំនួន១.៦៥៣៕ Xinhua៕