ដោយៈ គង់ សូរិយា
ខេត្តកែបៈ ក្រុមហ៊ុនYoungsia Real estateបានបើកដំណើរការអាហារដ្ឋាន ជាមួយម្ហូបបង្កងទឹកសាបយ៉ាងពិសេស នៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real estateបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការបើកដំណើរការអាហារដ្ឋានសមុទ្រកោងកាង ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ដីលំហែរ ដែលបានមកលេងកំសាន្ត ក៏ដូចជា អ្នកសាងសង់ផ្ទះលំហែរនៅតំបន់នេះ មានអាហារសម្រាប់ញាំ និងលេងកំសាន្តបានជាមួយកូនៗ ឬមិត្តភ័ក្តិរបស់ពួកគេ។លោកបន្តថា “អាហារដ្ឋាននេះ បានបើកសម្ភោធដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ កញ្ញាកន្លងមកនេះ”។ លោកបន្តថា “ភ្ញៀវទេសចរណ៍ អាចជិះអូរប័រ ជិះកាយ៉ាក់ពីគំរោងទៅកាន់ឆ្នេរសមុទ្រខាងក្រៅ ចេញពីគំរោងឆ្នេរសមុទ្រកោងកាង និងអាចត្រលប់មកញាំអាហារដ៏ឈ្ងុយឆ្ងាញ់នៅក្នុងអាហារដ្ឋានរបស់យើង”។
មុខម្ហូបពិសេសនៅអាហារដ្ឋានឆ្នេរសមុទ្រកោងកាង គឺបង្កងលិឌដៃ ដែលមានរសជាតិពិសេសឆ្ងាញ់រហូតដល់លិឌដៃ មានបង្កបអប់ប័រ បង្កងអប់ទឹកដោះគោ និងមុខម្ហូបដទៃទៀត ពិសេសគ្រឿងសមុទ្រស្រស់ៗ ដែលទើបយកចេញពីទូកនេសាទមកដល់ថ្មីៗ សម្រាប់ធ្វើម្ហូបជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នករស់នៅ ឬអ្នកទៅលំហែរ នៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង។
លោកCooler Tanបានបន្តថា គំរោងឆ្នេរសមុទ្រកោងកាងបាននិងកំពុងឈានទៅបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសគំរោងនេះមានស្ពានឈើប្រវែង២០០០ម៉ែត្រ សាងសង់កាត់ដើមកោងកាងជាប់នឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត បញ្ចប់ការរៀបចំសួនច្បារ ដាំដើមដូងប្រមាណ៥០០ដើម និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
លោកបន្តថា រហូតមកទល់ពេលនេះ ការលក់គំរោងនេះបានសម្រេចជិត៧០ភាគរយហើយ ដោយការលក់របស់យើងនៅតែទទួលបានការគាំទ្រពីអតិថិជន ព្រោះគំរោងរបស់យើងអភិវឌ្ឍន៍ពិតប្រាកដ ធ្វើពិតប្រាកដ និងផ្តល់ជូនអតិថិជន លើសពីអ្វីដែលពួកគាត់ស្រម៉ៃចង់បាន៕