ពុទ្ឋបដិមាតូចៗចំនួន៨៤,០០០អង្គនឹងត្រូវសាងសង់និងដាក់តាំងនៅជាមួយបដិមាកំពស់១០៨ម៉ែត្រលើភ្នំបូកគោ

0

        ដោយៈ គង់ សូរិយា

        កំពតៈ ក្រុមហ៊ុនសុខាគ្រុប បាននិងកំពុងអនុញ្ញាត្តឲ្យពុទ្ឋបរិស័ទទាំងក្នុង និងក្រៅប្រទេសជាវបដិមាតូចៗ ចំនួន៨៤,០០០អង្គ ដើម្បីដាក់តាំង នៅខឿនខាងក្រោមបល្ល័ង នៃរូបសំណាកពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ ដែលបាននិងកំពុងសាងសង់នៅលើកំពូលភ្នំបូកគោ។
ការសាងសង់ពុទ្ឋបដិមាតូចៗ៨៤,០០០អង្គនេះ ធ្វើឡើងដើម្បីឲ្យស្របនឹងព្រះធ៌ម ដែលមានចំនួន៨៤,០០០ព្រះធម្ម ខ័ណ្ឌរបស់ព្រះពុទ្ឋ។

តាមព័ត៌មាន ដែលបានបង្ហើបឲ្យដឹង ពីថ្នាក់ដឹកនាំក្រុមហ៊ុនសុខាគ្រុបបានឲ្យដឹងថា ពុទ្ឋបដិមានេះមានចំនួន៤ប្រភេទ ដែលសាងសង់ពីថ្មបូកគោ ដែលមានភាពធន់ជាប់បានយូរ និងមានតម្លៃជាវខុសៗគ្នា និងទំហំ កំពស់ពុទ្ឋបដិមាខុសៗគ្នាផងដែរ អាស្រ័យទៅតាមទំហំទឹកប្រាក់នៃការជាវ និងដាក់តាំងដម្កល់នៅទីតាំងខុសៗគ្នា ក្នុងខឿនខាងក្នុង នៃរូបសំណាកពុទ្ឋបដិមា ដែលបាននិងកំពុងសាងសង់នៅចំណុ​ចវាលស្រែ៥០០ លើកំពូលភ្នំបូកគោ។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសុខាគ្រុបបានទទួលដីសប្បទាន ពីរាជរដ្ឋាភិបាលជាង៣០,០០០ហិកតា ដែលគ្របដណ្តប់ លើតំបន់ឧទ្សានជាតិបូកគោមួយចំនួន ដើម្បីសាងសង់ទីក្រុងបូកគោ ជាទីក្រុងឆ្លាតវៃមួយនៅលើកំពូលភ្នំនេះ។

អ្នកឧកញ៉ាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេ​ល​នេះ ក្រុមហ៊ុនបានចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លារអាមេរិករួចហើយ នៅលើកំពូលភ្នំដ៏ស្រស់ស្អាតមួយនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here