ដោយៈ តែម សុខុម
ញូវយ៉ក: ទិន្នន័យពីក្រសួងរតនាគារអាមេរិក បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ថា ការកាន់កាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងក្នុងខែកក្កដា ដោយកើនឡើងពីរខែជាប់ៗគ្នា ទោះបីជាទស្សនវិស័យអត្រាការប្រាក់ មានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី។
ការកាន់កាប់សរុបនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងពីជាង៧,៥៦ទ្រីលានដុល្លារ ក្នុងខែមិថុនា ឈានដល់ជាង៧,៦៥ទ្រីលានដុល្លារ ក្នុងខែកក្កដា។ បើធៀបទៅនឹងឆ្នាំមុន ការកាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើង២,២%។
ទិន្នន័យបានបង្ហាញថា ការកាន់កាប់របស់ចិន នូវប័ណ្ណរតនាគារអាមេរិក បានធ្លាក់ចុះមកនៅត្រឹម៨២១,៨ពាន់លានដុល្លារ ដែលជាចំនួនតិចបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ ដែលពេលនោះចិន កាន់កាប់ប័ណ្ណរតនាគារអាមេរិក ចំនួន៧៧៦,៤ពាន់លានដុល្លារ។






