ដោយៈ តែម សុខុម
ហូជីមិញ: ស្ពានថ្មីមួយខ្សែឆ្លងកាត់ទន្លេរហូ (Hau River) ដែលជាដៃទន្លេមេគង្គ នឹងត្រូវសាងសង់ឡើងនៅខែក្រោយ ដើម្បីជំនួសសេវាឆ្លងសាឡាង រវាងខេត្តត្រាវិញ (Tra Vinh) និងខេត្តសុកត្រាង (Soc Trang) ប្រទេសវៀតណាម។
ដោយទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ ស្ពានដាយង៉ាយ (Dai Ngai Bridge) ដែលឆ្លងទន្លេក្នុងតំបន់ដីសណ្ដទន្លេមេគង្គ នេះនឹងត្រូវចំណាយទុន ក្នុងការសាងសង់ចំនួន៣២៧,៤លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឱ្យដឹងថា ស្ពាននេះនឹងមានទន្ទឹង១៧,៥ម៉ែត្រជាមួយគន្លងផ្លូវចំនួន៤គន្លង និងលាតសន្ធឹងប្រវែងជាង១៥គីឡូម៉ែត្រ។







