ដោយៈ តែម សុខុម
អន្តរជាតិៈ ផ្ទះ Penthouse ឬ ដែលអ្នកខ្លះនិយមហៅថា Sky Villa វីឡាលើអាកាស ឬ ផ្ទះសេដ្ឋី លើអាកាសមានតម្លៃថ្លៃមិនធម្មតានោះឡើយ ពោលគឺស័ក្ដិសមនឹងឈ្មោះរបស់វាខ្លាំងណាស់ ព្រោះវាជាផ្ទះលំដាប់សេដ្ឋី ឬតារាល្បីៗលំដាប់អន្តរជាតិ ដែលមានលុយវាល់លានដុល្លារ។
ជាទូទៅ ផ្ទះ Penthouse ដែលជាធម្មតាស្ថិតនៅលើជាន់កំពូលនៃអគារពាណិជ្ជកម្ម ឬអគារសហកម្មសិទ្ធិ ដែលមានកម្ពស់ខ្ពស់មានតម្លៃមិនក្រោមលានដុល្លារ នោះឡើយដោយសារតែលក្ខណៈពិសេសរបស់វា។ ប៉ុន្តែតើអ្នកដឹងទេថា ផ្ទះ Penthouse ដែលថ្លៃបំផុតក្នុងពិភពលោកថ្លៃកម្រិតណា អស្ចារ្យប៉ុនណា និងស្ថិតក្នុងប្រទេសណា?
ដោយត្រូវដាក់លក់ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ៤៤០លានដុល្លារ ផ្ទះ Penthouse ដែលស្ថិតនៅលើអគារ Odeon Tower ក្នុងប្រទេសម៉ូណាកូ នៅតំបន់អឺរ៉ុប បានជាប់ឈ្មោះជាផ្ទះ Penthouse ថ្លៃបំផុតនៅទូទាំងពិភពលោក។







