ដោយ: គង់ លាងហួរ
ប៊ែកឡាំងៈ ម្ចាស់ម៉ាកយីហោចែកចាយ Foodpanda ជនជាតិអាល្លឺម៉ង់កំពុងពិភាក្សាគ្នាអំពីការលក់ផ្នែកមួយនៃអាជីវកម្មរបស់ខ្លួននៅតំបន់អាស៊ី ដោយក្រុមហ៊ុនGrab ដែលមានមូលដ្ឋាននៅ សិង្ហបុរីអាចស័ក្តិសមជាអ្នកទិញក្នុងតម្លៃជាង១ពាន់លានអឺរ៉ូ(ប្រហែល១,០៦ពាន់លានដុល្លារ)។
ក្រុមហ៊ុន Delivery Hero ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងកំពុងពិចារណាលក់ប្រតិបត្តិការ Foodpanda របស់ខ្លួននៅក្នុងប្រទេសថៃ សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ នេះបើយោងតាមទស្សនាវដ្តីអាជីវកម្មអាល្លឺម៉ង់ Wirtschafswoche ដែលបានដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ។
បណ្តាវិនិយោគិននៅក្នុងក្រុមហ៊ុនបានស្វាគមន៍ចំពោះរបាយការណ៍នេះ ដោយបានដកភាគហ៊ុនរបស់ខ្លួនរហូតដល់១៣,៥% ។ ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Delivery Hero និងក្រុមហ៊ុន Grab មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិអត្ថាធិប្បាយតាមប្រព័ន្ធអុីមែលនោះទេ។