ដោយៈ តែម សុខុម
ញូវយ៉ក: ក្រុមហ៊ុនកម្សាន្តខ្នាតយក្ស Walt Disney ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ខ្លួនគ្រោងបង្កើនការវិនិយោគ យ៉ាងសម្បើមទៅលើសួនកម្សាន្ត។
យោងតាមឯកសារដាក់ជូន គណៈកម្មការមូលបត្រអាមេរិក បង្ហាញថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុនកម្សាន្តដ៏ល្បីល្បាញនេះ នឹងចាក់បញ្ចូលទុនវិនិយោគ៦០ពាន់លានដុល្លារ ទៅលើសួនកម្សាន្ត Disney Parks របស់ខ្លួន។តួលេខវិនិយោគនេះ គឺស្មើប្រមាណ២ដង នៃទុនដែលក្រុមហ៊ុននេះបានវិនិយោគ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។






