ដោយៈ គង់ សូរិយា
កោះកុងៈ ហ៊ុព័ទ្ឋដោយទឹកសមុទ្រ ព្រៃកោងកាងខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុរ និងខ្យល់អាកាសត្រសៀកៗ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍វ័យក្មេងមួយក្រុមបានបង្កើតនូវគំនិតថ្មី លើការអភិវឌ្ឍន៍នៅក្នុងគំរោមួយនៅក្រុងខេមរៈភូមិន្ទ នាទីរួមខេត្តកោះកុង។
ដោយមើលឃើញពីភាពជោគជ័យ តាមរយៈហាង Phnom Cafe នៅតំបន់វែលវែង ក្នុងខេត្តពោធិសាត់ បានជំរុញឱ្យអ្នកអភិវឌ្ឍគម្រោង K-bali មានចក្ខុវិស័យថ្មី ក្នុងការបង្កើតគម្រោងថ្មីមួយទៀត ដែលមានឈ្មោះថា “Nesad Pub” នៅខេត្តកោះកុង ជាពិសេសនៅក្នុងគម្រោង K-bali ។
មិនថាអ្នកជាអ្នកស្រលាញ់ចូលចិត្តភ្នំ ឬអ្នកស្រលាញ់ចូលចិត្តឆ្នេរសមុទ្រនោះទេ អ្នកអភិវឌ្ឍន៍ កំពុងបំពេញតម្រូវការទាំងពីរនេះរបស់អ្នក តាមរយៈការផ្តល់ជូននូវកន្លែងទេសចរណ៍ ដ៏អស្ចារ្យចំនួនពីរ។
ដូច្នេះ តើមានអ្វីខ្លះ ដែលគួរឱ្យចាប់អារម្មណ៍អំពីហាង Nesad Pub?។
– ហាង Nesad Pub ជាទីតាំងទេសចរណ៍ថ្មីមួយ ដែលបើកជាហាងស្រាមួយនៅជាប់មាត់សមុទ្រ និងហ៊ុព័ទ្ធដោយសម្រស់ដ៏ស្ងប់ស្ងាត់នៃព្រៃកោងកាង។
– ហាង Nesad Pub ក៏នឹងផ្តល់ជូននូវអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងស្រាក្រឡុកដ៏ឈ្ងុយឆ្ងាញ់ នៅឯកន្លែងកម្សាន្តឆ្នេរដ៏ទាន់សម័យ រួមទាំងការរចនាទូកប្រកបដោយភាពច្នៃប្រឌិត ភ្លើង និងការយោលទោង។
-ហាង Nesad Pub ធ្វើឱ្យរាត្រីកាលរបស់អ្នកមានភាពរស់រវើកជាមួយនឹងព្រឹត្តិការណ៍កំសាន្ត និងពិធីជប់លៀងតាមឆ្នេរសមុទ្រ អមជាមួយនឹងការប្រគំតន្ត្រីបន្តផ្ទាល់។
– នៅហាង Nesad Pub អ្នកនឹងអាចសម្រាក និងបន្ធូរអារម្មណ៍តានតឹងរបស់អ្នក ព្រមទាំងទទួលភាពរីករាយ ជាមួយទេសភាពដ៏ស្រស់ស្អាត និងខ្យល់សមុទ្រដ៏ស្រស់បំព្រង។ គម្រោងនេះ នឹងនាំអ្នកចូលទៅក្នុងពិភព នៃសកម្មភាពឆ្នេរសមុទ្រដ៏គួរឱ្យរំភើប ដូចជា kayaking jetski kiteflying ជិះកង់ ពូនប្រាសាទភ្នំខ្សាច់ និងការកំសាន្តជាច្រើនទៀត។
មិនថាអ្នកកំពុងរៀបចំ គម្រោងទៅលំហែរកាយជាមួយមិត្តភ័ក្តិ ជប់លៀង នៅឆ្នេរសមុទ្រជាលក្ខណៈគ្រួសារ ឬដំណើរកម្សាន្តដ៏រ៉ូមែនទិកនោះទេ Nesad Pub នឹងក្លាយជាគោលដៅដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។
ឆ្ងល់ទេថាតើ ហាង Nesad Pub ស្ថិតនៅឯណា? ហាង Nesad Pub មានទីតាំងស្ថិតនៅគម្រោង K-Bali ដែលជាគម្រោងដីវីឡាដែលមានចំងាយ និងពេលវេលាធ្វើដំណើរ ត្រឹមតែ១៥នាទីប៉ុណ្ណោះពីទីប្រជុំជន។
គម្រោង K-Bali ផ្តល់ជូននូវជម្រើសប្លង់ចំនួន៣ប្រភេទ សម្រាប់អ្នកវិនិយោគ ឬស្វែងរកទីតាំងសាងសង់ផ្ទះលំហែរ ដូចជា ទី១- ប្លង់ប្រភេទ Beachfront king ស្ថិតនៅជាប់មាត់សមុទ្រ 20m*30m។ ទី២ -ប្លង់ប្រភេទ Queen and Queen Mini ស្ថិតនៅជាប់ព្រែកដៃសមុទ្រ 25m*15m និង 25m*10m។
សូមរង់ចាំទស្សនាការសម្ពោធជាផ្លូវការ របស់ហាង Nesad Pub តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងK-Bali។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍អ្វីមួយជាផលិតផលទេសចរណ៍ ពិតជាប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ប៉ុន្តែអ្វីសំខាន់តើយើងបានរៀបចំខ្លួន ហើយរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តកម្រិតណា ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជា។លោកបញ្ជាក់ថា “អេកូទេសចរណ៍ ជាដួងព្រលឹងក្នុងវិស័យនេះ ហេតុនេះការបង្កើតផលិតផលថ្មីៗបែបនេះ ពិតជាល្អសម្រាប់កម្ពុជា”។
ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះផងដែរថា ខេត្តកោះកុង ពិតជាមានសក្តានុពលទេសចរណ៍ធម្មជាតិ ដ៏សម្បូរបែប ហេតុនេះការកែច្នៃរមណីយដ្ឋាននានា ដើម្បីក្លាយជាផលិតផលទេសចរណ៍ ពិតជាប្រសើរណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដើរកំសាន្ត និងមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
លោកឈឹង ឆាយស៊ុនសហស្ថាបនិកគំរោង K- Bali នៃក្រុមហ៊ុនLUMHAE LAND បានមានប្រសាសន៍ឲ្យដឹងផងដែរថា កោះកុង ជាខេត្តមួយពោរពេញ ដោយសក្តានុពលទេសចរណ៍ ពិសេសទេសចរណ៍ធម្មជាតិ បានធ្វើឲ្យខេត្តនេះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកើនឡើងជាប្រចាំ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល តាមរយៈការលើកកំពស់គុណភាពផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០បាន និងកំពុងលើកកំពស់សក្តានុពលខេត្តនេះ ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត នាពេលអនាគត។
លោកបន្តថា “ការដាក់ដំណើរការព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅនៅតំបន់តារាសាគរ ខេត្តកោះកុងនឹងធ្វើឲ្យខេត្តនេះ ទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើននៅពេលខាងមុខនេះ”។ លោកបន្តថា “ខេត្តកោះកុងលែងឆ្ងាយ និងត្រូវធ្វើដំណើរជិះទូកកាត់ផ្ទៃសមុទ្រ ប្រកបដោយគ្រោះថ្នាក់ដូចមុនហើយ ប៉ុន្តែខេត្តនេះកំពុងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនជាតិ និងអន្តរជាតិ”៕