តើអ្វីជាពន្ឋទាំង២០ប្រភេទ ដែលប្រជាពលរដ្ឋត្រូវបង់?

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ នៅក្នុងសេវាកម្មទាក់ទងនឹងពន្ឋ “អាករ”មានលក្ខណៈស្មុគ្រស្មាញច្រើន និងមានពន្ឋច្រើនប្រភេទ ដែលម្ចាស់អាជីវកម្មនិមួយៗមានកាតព្វកិច្ចត្រូវបង់។

យោងតាមឯកសារបានបង្ហាញថា មានពន្ឋសរុបចំនួន២០ប្រភេទ ដែលត្រូវតម្រូវឲ្យប្រជាពលរដ្ឋ ត្រូវបង់ជាកាតព្វកិច្ចដោយខានមិនបាន ដែលពន្ឋទាំងនោះរួមមាន
ទី១ ពន្ធលើប្រាក់ចំណូល ៥% ទៅ ២០%
ទី២ ពន្ធលើចំណេញមូលធន២០% (អចលនទ្រព្យ, អាជីវកម្ម…)។
ទី៣ ពន្ធលើអចលនទ្រព្យ (ផ្ទះ ដី) ០.១%
ទី៤ ពន្ធអាករបំភ្លឺសាធារណៈ (យកពីបារី, ស្រា) ៣%។
ទី៥ ពន្ធមធ្យោបាយដឹកជញ្ជូន (តាមប្រភេទទ្បាន) Lexus RX 330 បង់ពន្ធ៦០០,០០០រៀល
ទី៦ ពន្ធប្រថាប់ត្រា៤%
ទី៧
អាករស្នាក់នៅ២% (ការស្នាក់នៅក្នុងសណ្ឋាគារ)។
ទី៨ ពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់២%។
ទី៩
 ពន្ធលើថ្លៃឈ្នួលលើអចលនទ្រព្យ១០%។
ទី១០ ពន្ធប៉ាតង (ពន្ធលើអជីវកម្ម) បង់តាមប្រភេទអាជីវកម្ម
ទី១១ អាករលើតម្លៃបន្ថែម ១០%
ទី១២ ពន្ធកាត់ទុក ១៥%
ទី១៣
ពន្ធអប្បបរមា ១%។
ទី១៤  ពន្ធលើប្រាក់បៀវត្ស ៥% ទៅ ២០%
ទី១៥ ពន្ធកាត់ទុក ពីការចំណេញលើកាប្រាក់៦%
ទី១៦ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ​ ចាប់ពី​ 0% ទៅ​ 30%។
ទី១៧ ពន្ធប្រថាប់ត្រាមាន​ 4% និង​ 1%
ទី១៨ ពន្ធកាត់ទុកមាន​ 10% 15% និង​ 14%
ទី១៩ ពន្ធកាត់ទុក​ ពីការបញ្ញើរប្រាក់គ្មានដែកកំណត់​ 4%
ទី២០ ពន្ធអាករពិសេសលើទំនិញ​ និងសេវា​ 10%
ទី២១ពន្ធ​ចំណេញ​មូលធន់​ 20%៕

LEAVE A REPLY

Please enter your comment!
Please enter your name here