ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងមហាយក្សចិនជំរុញការវិនិយោគលើបច្ចេកវិទ្យាអវកាសកើនឡើងយ៉ាងគំហុក

0

ដោយៈ តែម សុខុម

ញូវយ៉ក: លោក Bill Nelson ប្រធានអង្គការ NASA ដែលជាទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ទទួលខុសត្រូវលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទាក់ទងនឹងអវកាស និងលំហបាននិយាយថា សហ​រដ្ឋអាមេរិក កំពុង “ប្រណាំងប្រជែងផ្នែកអវកាស ជាមួយប្រទេសចិន ដើម្បីត្រលប់ទៅកាន់ឋានព្រះចន្ទវិញ”។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីអង្គារ ទី២៦ ខែកញ្ញា លោក Bill Nelson និយាយថា លោកចង់ធ្វើឱ្យប្រាកដថា “យើងទៅដល់ឋានព្រះចន្ទមុនគេ”។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឱ្យគេនឹកឃើញដល់ទស​វត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ នៅពេលដែលអង្គការ Nasa ប្រណាំងប្រជែងផ្នែកអវកាសជាមួយសហភាពសូវៀត។ ប៉ុន្តែកន្លះសតវត្សរ៍ក្រោយមក អង្គការNASA កំពុងជួលក្រុមហ៊ុនឯកជននានា ឱ្យធ្វើការងារច្រើនជាងនេះ។លោកបានចង្អុលបង្ហាញថា ក្រុមហ៊ុនវកាសSpaceX របស់កំពូ​លមហាសេដ្ឋីអាមេរិក Elon Musk ដែលក្នុងឆ្នាំ២០២១ ទទួលបានកិច្ចសន្យាមួយតម្លៃ៣ពាន់លានដុល្លារ ដើម្បីផលិតយានចុះចតលើឋានព្រះចន្ទ ហើយក៏បានអភិវឌ្ឍរ៉ុក្កែត ដ៏ខ្លាំងក្លាបំផុតដែលមិនធ្លាប់មាន។

ក្រុមហ៊ុនឯកជនផ្សេងៗទៀត ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការប្រណាំងប្រជែង ផ្នែកអវកាសនេះផងដែរ។ កាលពីដើមឆ្នាំនេះ អង្គការ NASA បានចុះកិច្ចព្រមព្រៀង តម្លៃ៣,៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos ដើម្បីសាងសង់យានចុះចតលើឋានព្រះចន្ទ។

នេះគ្រាន់តែជាឧទាហរណ៍ អំពីក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលទទួលបានអត្ថប្រយោជន៍ ពីមូលនិធិច្រើនពាន់លានដុល្លារ របស់រដ្ឋាភិបាលអាមេរិក។ លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានចំណាយគឺដើម្បីព្យាយាមយ៉ាងធ្វើយ៉ាងណា បន្តនាំមុខប្រទេសចិន ចំពេលមានភាពតានតឹងកាន់តែកាន់តែខ្លាំងឡើង រវាងមហាអំណាចទាំង២ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

នៅចុងខែសីហា ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី៤ ដែលបានចុះចតយានលើឋានព្រះចន្ទ និងជាប្រទេសទី១ ដែលបានទៅដល់តំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

ថ្វីបើប្រទេសឥណ្ឌា ទទួលបានភាពជោគជ័យបែបនោះក្ដី ក៏កម្មវិធីអវកាសរបស់មហាយក្សចិន គឺជាកម្មវិធីមួយដែលអង្គការ NASA បានឃ្លាំមើលយ៉ាងស្អិតបំផុត។

ប្រទេសចិន គឺជាប្រទេសតែមួយគត់ ដែលមានស្ថានីយអវកាសផ្ទាល់ខ្លួន។ ប្រទេសចិន បាននាំយានលើឋានព្រះចន្ទ ត្រឡប់មកផែនដីវិញ ហើយគ្រោងទៅដល់តំបន់ប៉ូលនៃឋានព្រះចន្ទ។

ការប្រកួតប្រជែង កំពុងជំរុញការវិនិយោគយ៉ាងច្រើន សម្បើមពីសំណាក់អង្គការNASA។ នៅចុងខែកញ្ញា ឆ្នាំ២០២១ អង្គការ NASA និយាយថា ការចំណាយរបស់ខ្លួនចំនួន៧១,២ពាន់លានដុល្លារ បានរួមចំណែក ដល់កំណើនសេដ្ឋកិច្ចអាមេរិក១០,៧%ក្នុងឆ្នាំ២០២០៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here