ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បាននិយាយថា យ៉ាងហោចណាស់ថវិកាចំនួន១០០០លានដុល្លារ នឹងត្រូវដើម្បីវិនិយោគលើការបញ្ចប់អគារ ដែលសាងសាង់មិនទាន់រួច នៅក្នុងក្រុងព្រះសីហនុ។
វិស័យអចលនទ្រព្យ និងអាជីវកម្មដែលពាក់ព័ន្ធ នឹងវិស័យសំណង់បានឈរនឹងថ្កល់ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០១៩។
ចំនួនប៉ាន់ស្មានសម្រាប់ គម្រោងវិនិយោគឡើងវិញត្រូវបានបង្ហាញឲ្យដឹងថា បន្ទាប់ពីមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំនៃក្រុមការងារពិសេស លើគម្រោងដែលមិនទាន់បានបញ្ចប់ ជាកិច្ចប្រជុំលើកដំបូង នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកាលពីថ្ងៃពុធមុន។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងងា គេត្រូវការថវិកាចំនួន១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍការវិនិយោគ និងផែនការពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចប់គម្រោងជាង៣៦០ នៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុគម្រោង ដូចមានចែងក្នុងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។
លោកថ្លែងថា “ខ្ញុំមិនគិតថា រដ្ឋាភិបាលមានថវិកាសម្រាប់រឿងនេះទេ ព្រោះមានអាទិភាពជាច្រើនទៀត ដែលរដ្ឋាភិបាលត្រូវដោះស្រាយ”។លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានកាតព្វកិច្ចរៃអង្គាសថវិកា ក្នុងក្របខណ្ឌនៃបរធនបាលកិច្ច (Trust) និងមួយទៀត ដើម្បីតម្រង់ទិសវិនិយោគិន ដែលមានន័យថា យើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សក្តានុពល ជាមួយនឹងទំនាក់ទំនងដែលយើងបានពង្រឹង”។
លោក ឡុង ឌីម៉ង់ បានចង្អុលបង្ហាញថា ក្រុមការងារបាន និងកំពុងធ្វើការលើការបែងចែកគម្រោង ដែលមិនទាន់បានបញ្ចប់ទៅជាប្រភេទផ្សេងៗគ្នា ដូចជា គម្រោងដែលមានបណ្តឹងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។ និងច្រើនទៀតមុនពេលវាអនុវត្តន៍ផែនការបន្ទាប់ទាក់ទងនឹងការកំណត់តំបន់គម្រោង។លោកបន្តថា “ជាកិច្ចបន្ទាប់ យើងនឹងធ្វើការកំណត់តំបន់ ដើម្បីណែនាំអ្នកវិនិយោគឲ្យមានគំនិត សម្រាប់ការរៀបចំឡើងវិញ និងបញ្ហាបច្ចេកទេសផ្សេងទៀត”។ ឧទាហរណ៍ គម្រោងណាមួយនឹងត្រូវដាក់ចូល ទៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលថាតើគម្រោងនីមួយៗមានសុវត្ថិភាពកម្រិតណា និងរបៀបដែលគម្រោងទាំងនេះ ត្រូវបានដោះស្រាយក្នុងទិដ្ឋភាពច្បាប់ បន្ទាប់ពីពួកគេត្រូវបានកំណត់អត្តសញ្ញាណរួច។
លោក ឌីម៉ង់ បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត សម្រាប់អ្នកវិនិយោគ ដែលមានស្រាប់ដែលអាចបន្តការសាងសង់គម្រោងរៀងៗ ខ្លួនរហូតដល់ការបញ្ចប់ដោយខ្លួនឯង ឬក្នុងទម្រង់នៃភាពជាដៃគូ នៃការវិនិយោគឯកជនឡើងវិញ។
ផែនការមេ គឺជាត្រីវិស័យសម្រាប់ការអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស ពហុគោលបំណងគំរូ និងជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើដល់ខ្សែសង្វាក់ផលិតកម្ម ក្នុងតំបន់ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយនិរន្តរភាព និងនិរន្តរភាព។ ផែនការមេនេះ គឺជាផែនការយុទ្ធសាស្រ្ត ដែលមានចក្ខុវិស័យច្បាស់លាស់រយៈពេលវែង។
រដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិមួយចំនួន ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃ២ពាន់លានដុល្លារ ដើម្បីគាំទ្រការអនុវត្តផែនការមេ៕