ដោយ សហការី
ភ្នំពេញ: ក្នុងនាមជាប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខ្លាំងបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគជុំវិញពិភពលោក។
ការអភិវឌ្ឍសេដ្ឋកិច្ច
ដូចយើងបានមើលឃើញទាំងអស់គ្នា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ អត្រាកំណើនផលិតផលក្នុងស្រុកសរុបបានកើនឡើងលើសពី 8% សម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ កំណើននៃការនាំចូល និងនាំចេញបានបង្កើនល្បឿន នៃការប្រមូលផ្តុំម៉ាកល្បីៗក្នុងពិភពលោក ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបនៅឆ្នាំ2022 មានចំនួន 48ពាន់លានដុល្លារអាមេរិក កើនឡើង 28.2% បើធៀបនឹងឆ្នាំ2021។ រដ្ឋាភិបាលកម្ពុជាក៏ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានទស្សនវិស័យទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

និន្នាការនៃការវិនិយោគ
នៅឆ្នាំ 2022 វិនិយោគិនអចលនទ្រព្យសកលគឺងាកទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបង្ហាញថាមាន ប្រជាជន 62% ជឿថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជាគឺជាជម្រើសដ៏ល្អ។ “របាយការណ៍ទ្រព្យសម្បត្តិឆ្នាំ 2022” របស់ Knight Frank បង្ហាញថា អចលនទ្រព្យនៅតែជាមូលដ្ឋានគ្រឹះនៃផលប័ត្រវិនិយោគរបស់បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធ ដែលមានចំនួនជាមធ្យម 27% នៃទ្រព្យសម្បត្តិដែលអាចវិនិយោគបាន។

ទ្រព្យសកម្មរក្សាតម្លៃ
កម្ពុជាជាប្រទេសប្រទេសលំដាប់ទី៣របស់ពិភពលោកដែលមានទ្រព្យសម្បត្តិគិតជាប្រាក់ដុល្លារ ហើយប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណដែលមានការការពារច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិក អត្រាផលចំណេញលើការវិនិយោគ(ROI)អចលនទ្រព្យមានប្រហែល 8-10%។ អចលនទ្រព្យនៅកម្ពុជាជាកម្មសិទ្ធិអចិន្ត្រៃយ៍ រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជា ជនបរទេស និងជនជាតិខ្មែរមានសិទ្ធិដូចគ្នា។ លើសពីនេះទៀត ផ្ទៃក្រឡាដែលចែងនៅក្នុងប័ណ្ណកម្មសិទ្ធិអចលនទ្រព្យគឺជាផ្ទៃក្រឡាក្នុងផ្ទះ អចលនទ្រព្យរបស់កម្ពុជាមានតម្លៃជាងសម្រាប់ការវិនិយោគ។

អនាគតថ្មីសម្រាប់ការរស់នៅCLD
គ្រប់ទីក្រុងធំៗអន្តរជាតិក្នុងពិភពលោក មានមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង (CLD) ក្នុងទីក្រុងរបស់ខ្លួន។ CLD របស់ញូវយ៉កគឺជា Manhattan Central Park ហើយ CLD របស់ប៉ារីសគឺជា មហាវិថី Champs Elysees ។ CLD គឺជាតំបន់មួយដែលមានទីតាំងនៅកណ្តាលទីក្រុងលំដាប់អន្តរជាតិ និងមានប្រព័ន្ធការរស់នៅទីក្រុងពេញលេញ និងមានបរិស្ថាន និងវប្បធម៌ល្អឥតខ្ចោះ និង ជាកន្លែងសម្រាប់ការរស់នៅទីក្រុងប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ដូច្នេះ “ការធ្វើការនៅក្នុង CBD និងការរស់នៅក្នុង CLD” បានក្លាយជាក្តីស្រមៃរបស់អភិជនទីក្រុង។


នៅក្នុងទីក្រុងភ្នំពេញ តំបន់ដែលស្ថិតនៅលើបណ្ដោយមហាវិថីព្រះមុនីវង្ស បានក្លាយជាមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង(CLD) ដ៏ចាស់ទុំមួយ។ ទីនេះជាស្នូលកិច្ចការរដ្ឋាភិបាលកម្ពុជា៖ ក្រសួង-ស្ថាប័នជាតិសំខាន់ៗដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺស្ថិតនៅតំបន់នេះទាំងអស់។ ទីនេះមានស្ថានទូត និងស្ថានកុងស៊ុលបរទេសជាច្រើន មានសាលារៀនល្បីៗដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិPARAGON សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាដើម។ តំបន់នេះមានប្រមូលផ្តុំដោយសណ្ឋាគារ សូហ្វីតែល ភោជនីយដ្ឋានទន្លេបាសាក់ សណ្ឋាគារណាហ្គាវើលដ៍ និងអគារពាណិជ្ជកម្មធំៗចំនួនបួនរបស់ក្រុមហ៊ុនព្រីនស៍ រួមនិងមេហ្គាម៉ល អ៊ីអន1 PH Mall ផ្សារធំថ្មី។ល។

គំនិត “ដំបូង” ធំៗទាំងបួនរបស់ ព្រីនស៍ ហេបភីនេស ផ្លាហ្សា
ដូចនឹង Manhattan ដែរ CLD របស់ទីក្រុងមួយគឺជាតំបន់លំនៅឋានលំដាប់ខ្ពស់។ ក្រុមហ៊ុនព្រីនស៍ គ្រុប បានបណ្តាក់ទុនយ៉ាងច្រើនក្នុងការកសាង ព្រីនស៍ ហេបភីនេស ផ្លាហ្សា នៅលើមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ។ គម្រោងនេះបានបង្កើតឡើងស្របតាមគំនិត “ដំបូង” ចំនួនបួន គឺ៖ ក្រុមអគារលំដាប់អន្តរជាតិដំបូងគេដែលរួមបញ្ចូល “ការរស់នៅ + ការិយាល័យ + ការទំនាក់ទំនង + សណ្ឋាគារ + ការទិញទំនិញ” អគារការិយាល័យដំបូងគេដែលមានសួនច្បារលើអាកាស ខុនដូបែបសណ្ឋាគារលំដាប់ផ្កាយប្រាំដំបូងគេនៅភ្នំពេញ (នឹងចុះហត្ថលេខាឆាប់ៗនេះ) ខុនដូលំដាប់កំពូលដំបូងគេដែលមានសេវាកម្មរួមគ្នាពីក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួនបី។ ផ្តល់នូវភាពរីករាយក្នុងជីវិតរស់នៅទីក្រុងភ្នំពេញតែមួយគត់សម្រាប់អភិជនក្នុងទីក្រុង។


កសាងជីវិតឲ្យប្រសើរ
ព្រីនស៍ ហេបភីនេស ផ្លាហ្សា កំពុងបង្កើតខុនដូរាងបួនជ្រុងដែលមានទំហំប្រហែល 32-96m²។ ប្រភេទផ្ទះ32m² មានការរចនាយ៉ាងផ្ចិតផ្ចង់ និងប្រណិត ប្រភេទផ្ទះ 52m² មានរាងបួនជ្រុង និងទំនើប និងខ្យល់ចេញចូលគ្រប់គ្រាន់ ប្រភេទផ្ទះ96m² មានបន្ទប់គេងពីរដែលមានផាសុខភាព។ ជម្រើសច្រើន ដែលអាចបំពេញរាល់តម្រូវការរបស់អ្នកទិញ និងបង្កើតជីវិតរស់នៅបែបទាន់សម័យ សម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ កសាងជីវិតរស់នៅបែបទីក្រុងទំនើបសម្រាប់អភិជននៅភ្នំពេញ។
នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឲ្យកាន់តែល្អប្រសើរ” និងនាំមកនូវការភ្ញាក់ផ្អើលបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា។

ទិញព្រីនស៍ ហេបភីនេស ផ្លាហ្សា ឥឡូវនេះ នឹងទទួលបានអត្ថប្រយោជន៍និងការបញ្ចុះតម្លៃជាច្រើន ៖
- ការទិញអចលនទ្រព្យដោយគ្មានហានិភ័យ៖ យសន្យាថា“ទិញផ្ទះវិញក្នុងតម្លៃដើម” ដោយគ្មានលក្ខខណ្ឌ ៥ឆ្នាំក្រោយប្រគល់ផ្ទះ។ ទិញដោយគ្មានហានិភ័យ។
- តម្លៃពិសេស ៖ តម្លៃសរុបចាប់ផ្តើមពី $49,XXX ឡើងទៅ បង់ត្រឹមតែ $299/ខែ ទិញផ្ទះក្តីបារម្ភ។
- អត្ថប្រយោជន៍បន្ថែម ៖ ទិញផ្ទះនឹងទទួលបានកាតសមាជិក Prince Black Card ដែលអាចទទួលសេវាកម្ម VIP ផ្សេងៗរបស់ព្រីនស៍ គ្រុប ដូចជាការបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ការបញ្ចុះតម្លៃ សម្រាប់ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សេវាកម្មកម្សាន្តលំដាប់កំពូលរបស់ព្រីនស៍ ក្លឹប។ល។ និងអត្ថប្រយោជន៍ជាច្រើនទៀត។
ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖(+855) 23 951 666
អាសយដ្ឋានគម្រោង៖ ផ្លូវលេខ 93 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ