ដោយៈ សហការី
ភ្នំពេញៈ គម្រោងទីក្រុងរណបជ្រោយចង្វារ ដែលកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី បានបើកលក់គម្រោងថ្មីរបស់ខ្លួនគឺ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆាជាផ្លូវការ កាលពីដើមខែកញ្ញា ឆ្នាំ2023 កន្លងទៅនេះ។
ការប្រកាសលក់នេះ មានការបញ្ចុះតម្លៃរហូតដល់10% គោលការណ៍បង់ប្រាក់ថ្មី មានភាពងាយស្រួល និងចំណេញបំផុត បង់ប្រចាំខែត្រឹមតែ0.65% ឥតការប្រាក់រយៈពេល20ខែ និងបង់ជាដំណាក់កាលដោយឥតការប្រាក់រហូតដល់28ខែ។
គម្រោងអគារពាណិជ្ជកម្មសុវណ្ណមច្ឆា ស្ថិតនៅជុំវិញរង្វង់មូលសុវណ្ណមច្ឆា ជាចំណុចផ្សាភ្ជាប់គ្នាពីផ្លូវជាតិលេខ០៥ ទៅផ្លូវជាតិលេខ ០៦អា តាមរយៈស្ពានបេតុងខ្សែកាបឫស្សីកែវ ខណ្ឌជ្រោយចង្វារ ដែលនឹងចាប់ផ្តើមលេចវត្តមានក្នុងពេលឆាប់ៗនេះ។
គម្រោងនេះរចនាបទឡើង ប្រកបដោយវឌ្ឍនភាព និងប្រណីតភាព ស័ក្តិសមសម្រាប់លោកអ្នក ដែលមានបំណងបើកហាងគ្រឿងអលង្ការប្រណិតៗ Showroom និងក្រុមហ៊ុនធំៗ លើដងមហាវិថីដែលមានដង់ស៊ីតេ ប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាពដ៏ស្រស់ត្រកាល តាមដងទន្លេសាប និងទន្លេមេគង្គ។
គម្រោងសុវណ្ណមច្ឆា នឹងផ្លាស់ប្ដូរមុខមាត់ទីក្រុងរណបជ្រោយចង្វារ ឱ្យក្លាយជាទីក្រុងទំនើប ទាន់សម័យដ៏សម្បូរបែប មានមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ពហុវិស័យ ទទួលបាននូវការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រកបដោយក្តីសុទិដ្ឋិនិយមបំផុត។
អគារពាណិជ្ជកម្មដ៏ទំនើបនេះមានទំហំ 8 ម៉ែត្រ x 18 ម៉ែត្រ ទំហំដី 8 ម៉ែត្រ x 31 ម៉ែត្រ កម្ពស់ 6ជាន់ មានលំហអាជីវកម្ម 4ជាន់ និង 2ជាន់ខាងលើជាវីឡាដ៏ប្រណិត មិនតែប៉ុណ្ណោះអគារនេះក៏មានជាចំណតក្រោមដី រួមទាំងជណ្តើរយោងឯកជនផងដែរ ដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់អគារក៏ដូចជា ម្ចាស់អាជីវកម្ម។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកលក់ឫអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់៖ការិយាល័យលក់គម្រោងជ្រោយចង្វារ៖ វិថីអភិវឌ្ឍន៍ កែងវិថីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទំនាក់ទំនងលេខទូរសព្ទៈ 𝟎𝟗𝟗 𝟕𝟔 𝟕𝟔 𝟔𝟓 | 𝟎𝟏𝟎 𝟗𝟏 𝟗𝟎 𝟐𝟖 | 𝟎𝟗𝟑 𝟔𝟔 𝟑𝟔 𝟎𝟑 | 𝟎𝟏𝟓 𝟓𝟖 𝟏𝟓 𝟔𝟕 | 𝟎𝟖𝟓 𝟓𝟒 𝟓𝟗 𝟏𝟑 | 𝟎𝟏𝟕 𝟒𝟕 𝟓𝟎 𝟓𝟎.,
តំណរភ្ជាប់ទៅកាន់ ឆានែល Telegram:
https://t.me/chroychangvarsatellitecity
តំណរភ្ជាប់ទៅកាន់ឆានែល Facebook:
: https://www.facebook.com/chroychangvarcity






