អ្នកអភិវឌ្ឍន៍បង្ហាញគន្លឹះទិញដីឡូត៍ឲ្យបានត្រឹមត្រូវនិងស្របច្បាប់

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទីផ្សារដីធ្លីនៅតែមានសកម្មភាព សម្រាប់គំរោងដែលវិនិយោគដោយមានផែនការ មូលដ្ឋានទុន និងមានភាពស្របច្បាប់ត្រឹមត្រូវ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានសរសររលើបណ្តាញទំនាក់ទំនងសង្គមថា វិស័យ​អចលនទ្រព្យ​ពិសេសដីឡូត៍​ នៅតែ​មាន​ភាពចាំបាច់​ និង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ អតិថិជន​ដែល​មាន​លំហូរ​សាច់​ប្រាក់​ល្អ​ ព្រមទាំង​ចង់​វិនិយោគ​បង្កើត​ទ្រព្យ​ ឱកាស​ចំណេញ​នាពេល​អនាគត​។លោកបន្តថា “​ពេល​នេះ​ជាពេល​វេលា​ដ៏ល្អ​មួយ​ ស័ក្តិសម​សម្រា​ប់​​ប្រជាពលរដ្ឋ​ អតិថិជន​ដែល​មាន​លទ្ធភាព​ ប៉ុន្តែ​មុន​សម្រេចចិត្ត​វិនិយោគ​អចលនទ្រព្យ”។​លោកបន្តថា “សូម​ជ្រើសរើស​ក្រុម​ហ៊ុន​ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ គម្រោង​អភិវឌ្ឍន៍​ពិតប្រាកដ​ មាន​ប្លង់​កម្មសិទ្ធិ​ ប្លង់​បំបែក​ក្បាល​ដី​ លិខិត​អនុញ្ញាត​អភិវឌ្ឍន៍​ដីឡូត៍​ និង​អាជ្ញាបណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​ ពី​នអប​ ព្រោះ​វា​ជា​ទំនុកចិត្ត​ ភាព​ជឿជាក់​ ភាព​ស្របច្បាប់​ និង​មានតម្កល់​ប្រាក់​ធានា​គម្រោង ​ជាមួយ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​”។លោកឧកញ៉ាម៉ន សុខាបានបន្តថា ដូច្នេះ​ដើម្បី​ជៀសវាង​ការ​ទិញ​ដីឡូត៍​ខុស​ នាំឲ្យ​ខាតបង់​លុយ​កាក់​ ខាត​ពេលវេលា​ ប៉ះពាល់​អារម្មណ៍​ និង​ទំនុកចិត្ត​ សូម​សិក្សា​ពត៌មាន​អោយ​បាន​ច្បាស់លាស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here