ក្រុមហ៊ុនOCICចំណាយទុន៨៥លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅទីក្រុងកោះនរា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនOCIC ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងកោះនរាបាន និងកំពុងត្រៀមបង្ហាញមជ្ឈមណ្ឌពាណិជ្ជកម្ម ជាលើកដំបូងរបស់ខ្លួន។

គម្រោងដែលបាននិងកំពុងសាងសង់នេះ ត្រូវបានដាក់ឈ្មោះ​Norea Square ជាគំរោងស្ថិតនៅលើផ្លូវធំរបស់ទីក្រុងនេះ ជាមួយទំ​ហំផ្ទៃដីសរុបជាង២ហិកតា និងមានផ្ទះសរុបចំនួនប្រមាណ១០០ផ្ទះ ក្នុងនោះផ្ទះអាជីវកម្មបែរលើផ្លូវមេ ក្នុងកោះនរាមានចំនួន១០ល្វែង និងផ្ទះអាជីវកម្មបែរលើផ្លូវទំហំ១០ម៉ែត្រ ចំនួនប្រមាណ៨០ល្វែង។យោងតាមព័ត៌មាន ដែលបញ្ចេញឲ្យដឹងពីផ្នែកទីផ្សាររបស់ក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងNorea Square គ្រោងចំណាយ ទឹកប្រាក់សរុបប្រហែល៨៥លានដុល្លារអាមេរិក។អ្នកអភិវឌ្ឍន៍ទីក្រុងកោះនរា ទំហំ១២៥ហិកតា បាននិងកំពុងសម្លឹងទៅអនាគត ជាមួយទស្សនវិស័យសុទិដ្ឋិនិយមពីការដឹក​ននាំ​របស់រដ្ឋាភិបាល និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

លោកThierry Tea អគ្គនាយករងក្រុមហ៊ុនOCICបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា “កោះនរា ស្ថិតនៅស្របទន្លេមេគង្គ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធ បានសម្រេចបានជាង៥០% ហើយវាកំពុងអភិវឌ្ឍបន្តទៅមុខយ៉ាងល្អប្រសើរ”។ លោកបន្តថា “លើសពីនេះ នៅឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ នឹងមានប្រជាជនមួយចំនួនធ្វើដំណើរទៅកោះនរា”។លោកបន្តថា បច្ចុប្បន្ននេះ យើងមានអ្នកវិនិយោគមួយចំនួន រួមទាំងវិនិយោ​គិនអន្តរជាតិផងដែរ ដែលមានគម្រោងមួយចំនួននៅលើកោះនរា។ ពួកយើងមានក្រុមហ៊ុនអភិវឌ្ឍសិង្ហបុរី ដែលកំពុងសាង់សង់គម្រោងលំនៅដ្ឋាន ដូចជា បុរីប្រណីតៗ(High-end​)ជាដើម ហើ​យនៅពេលអនាគតខាងមុខ កោះនរានឹងមានអគារខ្ពស់ៗមួយចំនួន។ លោកបានឱ្យដឹងទៀតថា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC មានចក្ខុវិស័យនៃការអភិវឌ្ឍន៍OCIC ដើម្បីអាចគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនអាចជំរុញឱ្យមានការអភិវឌ្ឍនៃសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងល្អ ក្នុងការរក្សាបាននូវសន្តិភាព សុវត្ថិភាពនិងសន្តិសុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here