Hattha top Banner

ព្រលានយន្តហោះសៀមរាបអង្គរពន្យាពេលបើកសម្ភោធជាផ្លូវការ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយ​ថ្នាក់​ដឹកនាំ​ចិន នឹង​បើកសម្ពោធ​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ នៅ​ថ្ងៃទី​១ ខែធ្នូ​ខាងមុខ។

​ការបើកដំណើរការព្រលានយន្តហោះនេះ ជាការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ នៃ​វិស័យ​អាកាសចរណ៍​កម្ពុជា ក្នុង​ការទទួល​ស្វាគមន៍​ការហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ ​មកកាន់​ទឹកដី​នៃ​ប្រាសាទ​អង្គរ​។​

លោកស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អា​កាស​ចរ​ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា មុននឹង​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ គឺ​នៅ​ថ្ងៃទី​៥ ខែតុលា ខាង​មុខ​ក្រុមហ៊ុន AIAI នឹងធ្វើ​តេស្ត​ការហោះ​បង្ហាញ​ជា​ចុងក្រោយ​ (Airport Fight Demonstration) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព ​ក្នុងការ​គ្រប់​គ្រង​ការប្រតិបត្តិ​ការ​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​ទាំង​មូល មុននឹង​បើកទទួល​ជើង​ហោះហើរ​លើក​ទី១ នៅ​ថ្ងៃទី​១៦ ខែតុលា និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខ​។​លោក​បន្តថា អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ​អង្គរ ​នឹងដាក់​ឱ្យ​ដំណើរការ​ លើកដំបូង​ក្រោម​អធិបតីភាព លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយ​តំណាង​ក្រុមហ៊ុន​អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​​ផត អិន​វេស​ម៉ិ​ន ខេ​ម​បូ​ឌា ឯ​.​ក ​(AIAI) និង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្នុង​ដំណើរការ​ទទួល​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ទី​១ ជា​ផ្លូវការ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នៅ​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២៣​។​

លោក​ថ្លែងថា ​ការធ្វើ​តេស្ត​ហោះ​បង្ហាញ​ចុងក្រោយ​បំផុត​ ដើម្បី​បញ្ជាក់​ពី​ដំណើរ​រលូន​នៃ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ទាំងមូល​នៅក្នុង​អាកាសយាន​ដ្ឋា​ន​សៀមរាប​អង្គរ ដោយ​ថ្ងៃ​នោះ​នឹងមាន​អ្នកដំណើ​រ​មក (Check-In)​ ដើម្បី​ឡើង​យន្ត​ហោះ និង​ធ្វើដំណើរ​ត្រឡប់មកវិញ​ដោយ​ឆ្លង​នីតិវិធី​ផ្សេងៗ​។ ព្រមទាំង​តេស្ត​ឧបករណ៍ ​ដើម្បីឱ្យ​ប្រាកដថា រាល់​ការធ្វើដំណើរ​មាន​សុវត្ថិភាព​។លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ដូច្នេះ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ​២០២៣ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ​សម្តេច​នា​យក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត ជា​​មួយ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​​។​

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន ដែល​បាន​ទៅ​ទស្សនា​អាកាសយានដ្ឋាន​នេះ ​កាលពី​ខែកក្កដា​បាន​សម្តែង​ក្តី​សង្ឃឹម​ខ្ពស់​ ចំពោះ​ភាព​វិជ្ជមាន​របស់​អាកាសយានដ្ឋាន​នេះ​មកលើ​វិស័យ​ទេសចរណ៍​កម្ពុជា​។​ លោកស្រី​បញ្ជាក់ថា​ “​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​។ ភារកិច្ច​នៅក្នុង​ដៃ គឺ​ការលើក​​កម្ពស់​គុណភាព​សេវាកម្ម និង​ពង្រីក​តំបន់​ទេសចរណ៍​”។​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ដោយ​ក្រុមហ៊ុន AIAI ក្រោម​ទុនវិនិយោគ១១០០លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ ​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកា​សបាន៧ ​លាន​នាក់ ក្នុង​ ១​ ឆ្នាំ ​(​ឆ្នាំ​២០២៣) និង​ឈានដល់១២​លាន​នាក់ ក្នុង​១​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០៤០។

ព្រលានយន្តហោះនេះ ដំបូងឡើយគ្រោងបើកសម្ភោធឲ្យដំណើ​រការនៅថ្ងៃទី១៦ តុលាខាងមុខនេះ ប៉ុន្តែការពន្យាពេលនេះទំនងជាការរង់ចាំដំណើរទស្សនកិច្ចណាមួយ របស់មេដឹកនាំចិននាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here