Hattha top Banner

តោះងាកមកស្គាល់ជើងហោះហើរលើផ្លូវអាកាសអន្តរជាតិតម្លៃថោកបំផុតទាំង១០នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្លូវហោះហើរអន្តរជាតិ ដែលតភ្ជាប់រវាងទីក្រុងដេលី និងទីក្រុងឌូបៃ បានជាប់ឈ្មោះជាជើងហោះហើរ ដែលមានតម្លៃថោកបំផុតទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសំបុត្រយន្តហោះមានតម្លៃចាប់ពី៩០ដុល្លារអាមេរិក។ នេះបើយោងតាមការស្ទង់មតិរបស់ភ្នាក់ងារទេសចរណ៍ Agoda។

ផ្លូវហោះហើរអន្តរជាតិ ដែលមានតម្លៃថោកជាងគេបំផុតទី២ គឺជើងហោះហើរតភ្ជាប់ទីក្រុងPerth (PER) និងទីក្រុងកូឡាឡាំពួរ ខណៈផ្លូវហោះហើរ ដែលមានតម្លៃថោកបំផុតទី៣ គឺជើងហោះហើរតភ្ជាប់រវាងទីក្រុងបាលី និងទីក្រុង Adelaide ប្រទេសអូស្ត្រាលី។

ផ្លូវហោះហើរថោកបំផុតទី៤ គឺជើងហោះហើរតភ្ជាប់រវាងទីក្រុងម៉ានីល និងទីក្រុងPerth ប្រទេសអូស្ត្រាលី បន្ទាប់មកគឺជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុងមែលប៊ន។

ជើងហោះហើរថោកបំផុតទី៦ តភ្ជាប់រវាងទីក្រុងកូឡាឡាំពួរ និងទីក្រុងស៊ីដនី។ ទី៧ គឺជើងហោះហើររវាងទីក្រុងសេអ៊ូល និងទីក្រុងមែល​ប៊ន។ចំណែក ផ្លូវអាកាសដែលមានតម្លៃថោកបំផុត ទី៨ គឺជើងហោះហើររវាងទីក្រុងបាងកក និងទីក្រុងមែលប៊ន។ ទី៩ គឺជើងហោះហើររវាងទីក្រុងតូក្យូ និងទីក្រុងស៊ីដនី និងទី១០ គឺជើងហោះហើរតៃប៉ិ និងទីក្រុងPerth។

ការស្ទង់មតិរបស់ទីភ្នាក់ងារទេសចរណ៍ Agoda បានធ្វើឡើង ដោយផ្អែកលើការកក់ជើងហោះហើរ ពិតប្រាកដនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែសីហា សម្រាប់ជើងហោះហើរចេញដំណើរក្នុងខែកញ្ញា និងខែតុលាឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here