មន្ត្រីចិនអះអាងថា ប្រទេសចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចជាង៥% នៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
ប៉េកាំងៈ ទីប្រឹក្សាមួយរូបរបស់ធនាគារកណ្តាលចិនបានអះអាងកាលពីថ្ងៃពុធកន្លងទៅថា ប្រទេសចិនត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចលើសពី៥ភាគរយបន្តិចនៅឆ្នាំនេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters កាលពីពេលថ្មីៗកន្លងមកនេះ។

លោក Wang Yiming សមាជិកគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារប្រជាជនចិន (PBOC) បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចមួយថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅពេលនេះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

ក្រុមអ្នកវិភាគមួយចំនួនជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលរងគ្រោះដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ បំណុលខ្ពស់ និងប្រជាសាស្រ្តវ័យចំណាស់កំពុងឆ្ពោះទៅរកស្ថានភាព“Japanification”ដែលពាក្យនេះគេចង់សំដៅទៅលើ ការជាប់គាំងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។

ប៉ុន្តែលោក Wang បានអះអាងថា “មិនមានស្ថានភាពដូចសេដ្ឋកិច្ចជប៉ុននៅទសវត្សរ៍ឆ្នាំ១៩៩០ Japanification បែបនេះកើតឡើងនៅក្នុងប្រទេសចិននោះឡើយ ហើយយើងនៅតែស្ថិតក្នុងដំណាក់កាលកំណើនសេដ្ឋកិច្ចពីមធ្យមទៅខ្ពស់”។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិនក៏បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល៥ភាគរយសម្រាប់ឆ្នាំ២០២៣នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here