Hattha top Banner

ដំណឹងល្អ! តម្លៃប្រេងសាំងបានបញ្ចុះថ្លៃ ២០០រៀល គិតត្រឹមដើមខែតុលា

0

ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែតុលា ឆ្នាំ២០២៣នេះ ធៀបនឹងរយៈពេលដូចគ្នា ត្រូវបានមើលឃើញថា ប្រេងសាំងធម្មតាធ្លាក់ថ្លៃចំនួន ២០០រៀល ខណៈប្រេងម៉ាស៊ូតរក្សាថ្លៃនៅដដែល។ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១ ខែតុលានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សម្រាប់ប្រេងសាំងធម្មតាថ្លៃ បានចុះថ្លៃពី ៤៧៥០រៀល មកត្រឹម ៤ ៥៥០រៀល ក្នុង១លីត្រ។ ដោយឡែក ប្រេងម៉ាស៊ូតរក្សាថ្លៃនៅដដែល គឺ ៤ ៨៥០រៀល ក្នុង១លីត្រ។

តម្លៃប្រេងចុងក្រោយគិតត្រឹមព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងលិខិតនេះទៀតថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here