ធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង៦,១ភាគរយសម្រាប់ឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារពិភពលោក បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅកម្រិត៥,៥ភាគរយ សម្រាប់ឆ្នាំ២០២៣នេះ និងបង្កើនការព្យាករដល់៦,១ភាគរយសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានមានប្រសាសន៍ថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពវិជ្ជមាន ដែលជំរុញភាគច្រើន ដោយការងើបឡើងវិញ នៃវិស័យសេវាកម្ម ជាពិសេសទេសចរណ៍ និ​ងការកែលម្អផលិតកម្មកសិកម្ម”។លោកបានថ្លែងក្នុងសន្និសីទកាសែត វីដេអូស្តីពីការចាប់ផ្តើមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថា “នៅឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែប្រសើរឡើងបន្ថែមទៀតដោយអាចនឹងកើនឡើងក្នុងអត្រា៦,១% ដោយសារការនាំចេញទំនិញត្រូវបានព្យាករថានឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មបន្តិចម្តងៗ”។

លោក Mattoo បានបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសកម្ពុជា អាចនឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ដែលបានផ្តល់សច្ចាប័ន៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here