ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment ហៅកាត់ថា SRI ដែលមានបទពិសោធជាង២៥ឆ្នាំលើការវិនិយោគ បានចូលរួមជាមួយកម្មវិធី “The fairways for futures” STC Charity Gala diner ដើម្បីបរិច្ចាគដល់បុព្វហេតុដ៏អស្ចារ្យមួយ។
ក្រុមហ៊ុន SRI អះអាងថា ខ្លួនមានមោទនភាពយ៉ាងខ្លាំងក្នុងការក្លាយជាម្ចាស់ឧបត្ថម្ភមាស និងធ្វើការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឱ្យមូលនិធិបង្កើតការផ្លាស់ប្តូរ សម្រាប់កុមារកម្ពុជាជាង៣០០នាក់។
យោងតាមការចុះផ្សាយលើគេហទំព័រ របស់ក្រុមហ៊ុនបានបង្ហា ញថា តាមរយៈការធ្វើការរួមគ្នា ក្រុមហ៊ុននេះជឿថា យើងអាចបង្កើតភាពខុសគ្នាដ៏ធំ នៅក្នុងជីវិតរបស់សិស្សទាំងនេះ និងបង្កើតអនាគតឱ្យកាន់តែភ្លឺស្វាងសម្រាប់ពួកគេ។ក្រុមហ៊ុន Strategic Realty Investment ក៏បានចូលរួមជាមួយកម្មវិធី“The fairways for futures”សម្រាប់ការប្រកួតកីឡាវាយកូនហ្គោល STC Charity 2023 នៅឯក្លិប Phokeethra Country Clubផងដែរ។
លើសពីនេះ ក្រុមហ៊ុន Strategic Realty Investment បានចូលរួមជាមួយកម្មវិធី “The fairways for futures”សម្រាប់ការប្រកួតកីឡាវាយកូនហ្គោល STC Charity Golf នៅរមណីយដ្ឋានអង្គរហ្គោល(Angkor Golf Resort)។ទន្ទឹមគ្នានេះ ក្រុមហ៊ុន Strategic Realty Investment (SRI) គឺជាអ្នកអភិវឌ្ឍ ដែលកំពុងបោះជំហានឆ្ពោះ ទៅមុខជាមួយនឹងការអភិវឌ្ឍគម្រោង Banteay Srei Eco City នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រុមហ៊ុននេះកំពុងផ្តោតការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ទៅលើតំបន់ធម្មជាតិបៃតង និងការរចនាប្រកបដោយភាពច្នៃប្រឌិត ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីបង្ហាញពីភាពស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលនៃទីតាំងគម្រោង។ក្រុមហ៊ុន Strategic Realty Investment (SRI) ក៏បានដឹកនាំក្រុមការងារធ្វើដំណើរ ក្នុងបេសកកម្មនៅខេត្តសៀមរាប សម្រាប់រយៈពេល៤ថ្ងៃបន្ទាប់ផងដែរ។
ពិសេសជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានទទួលស្វាគមន៍ចំពោះវត្តមានសមាជិកថ្មី គឺលោកបណ្ឌិត ALEXANDER EVENGROEN ប្រធានដៃគូរសហការក្រុមហ៊ុនStrategic Realty Investment៕




