ដោយៈ គង់ សូរិយា
កណ្តាលៈ បុរីចាន់ណា លែន បានឈានមួយកម្រិតទៀត ដោយចាប់ផ្តើមបង្កើតផ្សារ ដើម្បីជម្រុញការរីកចម្រើននៅសហគមន៍របស់ខ្លួន។
យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងរបស់ខ្លួន លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណា លែនបានឲ្យដឹងថា បុរីចាន់ណា លែន បានចាប់ផ្តើមបើកលក់តូបផ្សារចំនួន២២០តូប ដែលមានតម្លៃចាប់ពី2999$ ដល់7000ដុល្លារអាមេរិកប៉ុណ្ណោះ។តូបឬស្តង់ផ្សារ មានទំហំ៣គុណនឹង៤ម៉ែត្រ ដែលមានប្រព័ន្ធភ្លើង,ទឹក,លូ,បន្ទប់ទឹក,សន្តិសុខ,អនាម័យ,ចំណត់ -ល-។
បុរីចាន់ណាលែន មានទីតាំង: ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកថាន់ ចាន់ណាបានបន្តឲ្យដឹងថា បុរីចាន់ណាលែន បានផ្តោតគោលដៅធ្វើជាបុរីបែបអាជីវកម្ម ដែលអ្នកទិញផ្ទះក្នុងបុរីនេះអាចប្រកបអាជីវកម្មបាន ដោយបុរីមានភូមិប្រជាពលរដ្ឋព័ទ្ឋជុំវិញ មានមនុស្សរស់នៅច្រើន មានផ្លូវរដ្ឋខ្វាត់ខ្វែងជុំវិញ និងកាត់ក្នុងប្លុកបុរី ដែលធ្វើឲ្យមានចរាចរណ៍ច្រើន ងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរទទួលទាន។
លោកបន្តថា អ្នកទិញផ្ទះនៅបុរីនេះ នឹងទទួលបានប្លង់រឹង បន្ទាប់ពីពួកគាត់បង់ប្រាក់២០ភាគរយរួច ដែលងាយស្រួលដល់ពួកគាត់អាចយកប្លង់ទៅដាក់ធនាគារ ជាដៃគូរបស់យើង ដែលមានអត្រាការប្រាក់សមរម្យ និងងាយស្រួលក្នុងការរៀបចំឥណទាន៕