ក្រុមហ៊ុនBig C បោះទុនវិយោគច្រើនលានដុល្លារសាងសង់ ផ្សារទំនើបដ៏ធំមួយនៅរាជធានីភ្នំពេញ

0

ដោយៈ តែម សុខុម

ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើបធំបំផុតទី២ ររបស់ប្រទេ​សថៃ Big C បានពង្រឹងភាពជាដៃគូសហការរបស់ពួកគេ តាមរយៈការបោះទុនវិនិយោគ លើគម្រោងផ្សារទំនើបដ៏ធំមួយ នៅភាគឦ​សាននៃកណ្តាលរាជធានីភ្នំពេញ។

ភាពជាដៃគូសហការ ដែលបានបង្កើតជាផ្លូវការ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៩ ខែកញ្ញា គឺសំដៅឆ្ពោះទៅរកការបង្កើតផ្សារទំនើប Big C មួយកន្លែងនៅលើផ្ទៃដីទំហំ២,៧ហិកតាជាប់រង្វង់មូលសុវណ្ណមច្ឆា ក្នុង “ទីក្រុងរណបជ្រោយចង្វារ” របស់ក្រុមហ៊ុនOCIC។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០២ ខែតុលា។ឥស្សរជនសំខាន់ៗដែលមានវត្តមាន ចូលរួមក្នុងពិធីចុះហត្ថលេខានេះរួមមានអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន OCIC និងលោកGary Hardy នាយកប្រតិបត្តិក្រុមហ៊ុន Big C ព្រមទាំងឥស្សរជនមួយចំនួនទៀត។លោក Gary Hardy ថ្លែងថា “ថ្ងៃនេះជាថ្ងៃចុះហត្ថលេខាជាផ្លូវការលើឯកសារផ្លូវច្បាប់ ដែលឥឡូវនេះនឹងត្រូវដាក់ទៅចុះបញ្ជីដីធ្លី។ ខណៈពីមុនជាវាការយោគយល់គ្នា និងជាដៃគូសហការគ្នា ថ្ងៃនេះវាបានក្លាយជាការប្ដេជ្ញាចិត្តតាមផ្លូវច្បាប់ ហើយកិច្ចសន្យាជួលរយៈពេល៣០ឆ្នាំ ត្រូវបានចុះហត្ថលេខាក្នុងពេលនេះ”។លោកបានធ្វើការកត់សម្គាល់ថា ការវិនិយោគលើការសាងសង់នេះ មានទំហំទឹកប្រាក់ប្រមាណ១៥លានដុល្លារ។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលោក ចំពោះការជួលរយៈពេល៣០ឆ្នាំនេះ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា ក្រោយរយៈពេល២៥ឆ្នាំ ដែលនេះឆ្លុះបញ្ចាំងពីផែនការរយៈពេលវែង និងគោលបំណងរបស់ក្រុមហ៊ុន ដែលចង់ជួលឱ្យលើសពី៣០ឆ្នាំដំបូង។លោកបានបង្ហាញពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ក្រុមហ៊ុន Big C ចំពោះប្រទេសកម្ពុជា ដោយលើកឡើងអំពីខួបគម្រប់ឆ្នាំរបស់ពួកគេនៅប្រទេសថៃ ជាតឹកតាងបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមហ៊ុន។

លោកក៏បានបង្ហាញនូវមោទនភាពផងដែរ ក្នុងការវិនិយោគក្នុងទំហំទឹកប្រាក់១៥លានដុល្លារ ក្នុងគម្រោងនេះដែលរំពឹងថានឹ ងអាចបង្កើតការងារបានប្រមាណ៦០០កន្លែង ដោយផ្តោតលើការលើកកម្ពស់ម៉ាកយីហោ (Brand) របស់កម្ពុជា នៅក្នុងការអភិវឌ្ឍមជ្ឈម​ណ្ឌលកណ្តាលក្រុង។ លោក Gary Hardy បានបង្ហាញក្ដីរំពឹងរថា ផ្សារទំនើប Big C នេះ នឹងអាចបើកទ្វារដំណើរការអាជីវកម្ម ក្នុងរយៈពេល១០ទៅ១២ខែក្រោយ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here