ដំណឹងល្អៈ អង់គ្លេសផ្តល់ប្រព័ន្ឋអនុគ្រោះពន្ឋថ្មីDCTSដល់កម្ពុជា និងប្រទេសជាច្រើនទៀត

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេស​អង់គ្លេស​សម្រេច​ផ្ដល់​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ថ្មី DCTS ជំនួស​ GSP ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​ប្រទេសអភិវឌ្ឍតិចតួច ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូន​ដំណឹង​ដល់​ អ្នកឧកញ៉ា​ ឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា​ ដែល​ជាផលិតករ​ ឬ អ្នកនាំចេញ​ទាំងអស់​ថា រដ្ឋាភិបាលនៃចក្រភព​អង់គ្លេស ​បានប្រកាស​អំពីការផ្ដល់នូវ​ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference ហៅកាត់ថា (GSP) ក្នុងគោលបំណង​គាំទ្រ​ ដល់កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាព​ ក្នុងបណ្ដាប្រទេសកំពុង​អភិវឌ្ឍន៍ រួមទាំង​ប្រទេសអភិវឌ្ឍតិចតួច​ក្នុង​នោះ​ក៏មាន​ទាំង​ប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here