ដោយៈ តែម សុខុម
ហាណូយ: ទីភ្នាក់ងារវិនិយោគបរទេស (FIA) នៃក្រសួងផែនការ និងវិនិយោគបានរាយការណ៍ថា មានគម្រោងវិនិយោគបរទេសដែលមានសុពលភាពនៅវៀតណាម ចំនួន៣៨,៣៧៩ជាមួយនឹងដើមទុន ចុះបញ្ជីសរុបចំនួន៤៥,៥០៦លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២០ ខែកញ្ញា។
រហូតមកទល់ពេលនេះ ការចំណាយសរុបនៃគម្រោងទាំងនេះបានកើនឡើង ដល់២៨៩,៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៦៣,៧% នៃដើមទុនដែលបានចុះបញ្ជីសរុប។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីចុងខែកញ្ញា។អំឡុងពេលពីខែមករា ដល់ខែកញ្ញា គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) បានបញ្ចេញថវិកាជាង១៥,៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើង២,២%បើធៀបនឹងឆ្នាំមុន។ នេះក៏បង្ហាញពីកំណើន០,៩% បើធៀបនឹងរយៈពេល៨ខែដើមឆ្នាំនេះផងដែរ។វិនិយោគិនបរទេស បានចាក់បញ្ចូលដើមទុនចូល ទៅក្នុងវិស័យសេដ្ឋកិច្ចចំនួន១៩ ក្នុងចំណោមវិស័យសេដ្ឋកិច្ចចំនួន២១។
ឧស្សាហកម្មផលិត និងកែច្នៃបានទាក់ទាញការវិនិយោគពីបរទេ សច្រើនជាងគេ ជាមួយនឹងទឹកប្រាក់ជិត២៧៣,៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៦០,២%នៃដើមទុនសរុប។ បន្ទាប់មកគឺអចលនទ្រព្យជាមួយនឹងទឹកប្រាក់ ប្រមាណ៦៧,៤%ពាន់លានដុល្លារអាមេរិក ហើយការផលិត និងចែកចាយអគ្គិសនី ដែលមានទំហំ៣៨,៤ពាន់លានដុល្លារអាមេរិក។
ក្នុងខែកញ្ញា គម្រោងថ្មីៗពីប្រទេស Liechtenstein បានបង្កើនចំនួនប្រទេស និងដែនដីសរុប ដែលវិនិយោគនៅវៀតណាម ឈានដល់១៤៤។ ក្នុងចំណោមនោះ សាធារណរដ្ឋកូរ៉េ បានឈរនៅកំពូលតារាងដែលបោះទុនវិនិយោគ ប្រមាណ៨៣ពាន់លានដុល្លារអាមេរិក នាំមុខសិង្ហបុរី ដែលបោះទុនវិនិយោគ ប្រមាណចំនួន៧៣ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសជប៉ុន កោះតៃវ៉ាន់ និងក្រុងហុងកុង។
ក្នុងចំណោមទីក្រុង និងខេត្តទាំង៦៣ នៅទូទាំងប្រទេសវៀតណាម ទីក្រុងហូជីមិញ បាននាំមុខគេក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ៥៧,១៤ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺខេត្តប៊ិញឌួង (Binh Duong) ដែលទទួលបានទុនវិនិយោគជាង៤០,៣ពាន់លានដុល្លារអាមេរិក និងទីក្រុងហាណូយ ទទួ លបានទុនវិនិយោគ ជិត៣៩,៥ពាន់លានដុល្លារអាមេរិក៕ VN Express៕