Hattha top Banner

ក្រសួងដែនដី និងADBពិភាក្សាអំពីការអភិវឌ្ឍទីក្រុងចំនួន៣ នៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានជួបប្រជុំនិងពិភាក្សាជាមួយមន្រ្តីជំនាញ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីរៀប​ចំអភិវឌ្ឍន៍ទីក្រុងចំនួនបី ប្រកបដោយសុខដុមរមនា។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៤ តុលាកន្លងមកនេះដឹកនាំដោយលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងនៃក្រុមការងារអនុវត្តន៍ គម្រោងអភិវឌ្ឍទីក្រុង ប្រកបដោយសុខដុមរមនា នៅក្រុងកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារទីប្រឹក្សា នៃធនាគារអភិវឌ្ឍន៍អាស៊ីស្តីពី គម្រោងអភិវឌ្ឍទីក្រុង ប្រកបដោយសុខដុមរមនានៅក្រុងកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here