អគ្គនាយកERAអះអាងថាទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ថា ទីផ្សារខុនដូបាននិងកំពុងចាប់ផ្តើម មានភាពប្រសើរឡើងវិញហើយ។ លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៤ តុលាថា ស្ថានភាពបច្ចុប្បន្ន ទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង បើធៀបនឹងត្រីមាសទី២ឆ្នាំនេះ។ ​​​​លោកបន្តថា ស្ថា​នភាពទីផ្សារ មានភាពប្រសើរ ប៉ុន្តែមិនកើនឡើងជាដុំកំភួននោះទេ វាងើបឡើងតិចៗ។

លោកបន្តថា “អ្នកទិញខុនដូ មានទាំងជនជាតិខ្មែរ និងបរទេស ហើយជនបរទេសភាគច្រើនជាជនជាតិអឺរ៉ុប និងជនជាតិជប៉ុន សឹង្ហបុរី កូរ៉េជាដើម”។ លោកបន្តថា “អ្នកទិញថ្មីៗនៅក្នុងទីផ្សារ មានជនជាតិភូមា និងជនជាតិឥណ្ឌូនេស៊ី”។ការផ្គត់ផ្គង់ខុនដូនៅទីផ្សារបច្ចុប្បន្ន មានប្រមាណ៥០,០០០យូនីត ដែលបាននិងកំពុងដាក់ចូលក្នុងទីផ្សារ ដែលគេមើលឃើញថា ចំនួនការផ្គត់ផ្គង់ហាក់លើសតម្រូវការ ប៉ុន្តែអ្នកជំនាញថា ទីផ្សារនៅតែស្រូបយកតម្រូវការល្អប្រសើរនៅឡើយ។

លោកខន គង្គាបានបន្តថា ស្ថានភាពបច្ចុប្បន្ន វានៅតែជាពេលវេលាល្អ សម្រាប់ការទិញខុនដូ សម្រាប់វិនិយោគយកផលចំណេញ ក៏ដូចជា ទិញសម្រាប់រៀបចំជាបន្ទប់សណ្ឋាគារ ព្រោះការទិញខុនដូមួយជាន់ឬ២ជាន់រៀបចំជាសណ្ឋាគារ មានការពេញនិយមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here