រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ – សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងរណប និងការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ។
ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះគឺជាកិច្ចអបអបរពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងនេះក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។
ទស្សនវិស័យក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា
ក្រុមអ្នកដឹកនាំធុរកិច្ចដែលមានចក្ខុវិស័យខ្ពស់មួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន និងបានឃើញ ទីតាំងមានសក្តានុពលខ្ពស់មួយដែលអាចត្រូវបានអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្មានឆ្នាំនាពេលខាងមុខ គម្រោង Marum Estate នឹងកែប្រែទិដ្ឋភាពមុខមាត់ទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា ដោយនាំមកនូវការរចនាបែបបទ និងស្ថាបត្យកម្មថ្មីមួយសម្រាប់គ្រប់ក្រុមគ្រួសារក៏ដូចជាម្ចាស់អាជីវកម្មនាៗ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
គម្រោង Marum Estate:
ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះមិនត្រឹមតែជាការកំណត់នៃការចាប់់ផ្តើមគម្រោងនេះប៉ុណ្ណាះទេ ប៉ុន្តែវាជាការកំណត់ជាក់ស្តែងនៃការសម្រេចបាននូវចក្ខុវិស័យមួយដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តកណ្តាល មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលត្រូវបានរំពឹងថាជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២ ក្នុងទឹកដីស្រុកទន្លេបាទីដែលមានចម្ងាយត្រឹមតែ១២គីឡូមែត្រពីអាកាសយានដ្ឋានអន្តរជាតិថ្មី ម្ចាស់គម្រោងលំនៅដ្ឋានក៏ដូចជាអាជីវកម្មនៃ Marum Estate នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

អ្នកស្រី Phebe Len ដែលជាស្ថាបនិក និងសហនាយកប្រតិបត្តិម្នាក់ទៀតនៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. បានបន្ថែមថា៖ « ពិធីនាថ្ងៃនេះ គឺជាការផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់សហគមន៍មួយដែល បង្ហាញពីការតាំងចិត្តរបស់យើងចំពោះរចនាបទដ៏ទំនើប និងការរស់នៅប្រកបដោយនិរន្តភាព។





