ក្រុមហ៊ុន BIG C របស់ប្រទេសថៃ និង OCIC GROUP នឹងចាប់ផ្តើមសាងសង់ផ្សារទំនើបខ្នាតយក្ស ដើម្បីនាំមកនូវបទពិសោធន៍លក់រាយថ្មីៗប្រកបដោយភាពឆ្នៃប្រឌិតមកកាន់ទីក្រុងភ្នំពេញ

0

ភ្នំពេញ:ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ដែល​មានឯកទេសក្នុងការអភិវឌ្ឍន៍វិស័យចម្រុះ និង​ក្រុមហ៊ុន​ Big C ដែលជាបណ្តាញផ្សារទំនើបដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍ដែលមានប្រតិបត្តិការជាង 2000 ហាងនៅទូទាំងប្រទេសថៃ ហុងកុង វៀតណាម ឡាវ និងប្រទេសកម្ពុជា មានសេចក្តីរំភើប​រីករាយក្នុង​ការ​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​សម្រាប់​ភាពជាដៃគូយុទ្ធសាស្ត្រ​​ក្នុងការអភិវឌ្ឍន៍​ផ្សារទំនើប​ទំហំ 2.7 ហិចតានៅតំបន់​រង្វង់​មូលសុវណ្ណ​មច្ឆាក្នុងទីក្រុងរណបជ្រោយចង្វាររាជធានីភ្នំពេញ ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ច ព្រមព្រៀងថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបានពន្លឹកអំពីការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នា លើកដំបូងដែល​​បានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ 2023 ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងឃើញពីការចាប់ផ្តើម​នៃការ​សាងសង់ផ្សារទំនើបដើម្បីលើកកម្ពស់ការលក់រាយឲ្យកាន់តែប្រសើរឡើង និងរួមចំណែកលើកកម្ពស់ដល់កំណើន​សេដ្ឋកិច្ច នៅ​រាជធានី​ភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល ។

ពិធីចុះហត្ថលេខាជាផ្លូវការនេះអញ្ជើញចូលរួមដោយ គណៈប្រតិភូមកពីក្រុមហ៊ុនកាណាឌីយ៉ាគ្រុបដឹកនាំដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ, លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកក្រុមហ៊ុនកាណាឌីយ៉ាគ្រុប​, លោកស្រី លឹម លីជិន នាយិកាក្រុមហ៊ុនមេហ្គាអាសិតមេនេចមេន, លោក អាំង អេងហ៊ុយ ប្រធាននាយកដ្ឋានផ្នែកហិរញ្ញវត្ថុ OCIC (CFO) និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC ព្រមទាំង លោក Gary Hardy នាយកប្រតិបត្តិក្រុមហ៊ុន BIG C (COO), លោក Suwin Somsri អនុប្រធានក្រុមហ៊ុន BIG C​, កញ្ញា Nattasuda Komoltham នាយក​គ្រប់គ្រង​ជាន់​ខ្ពស់ ផ្នែកអភិវឌ្ឍ​ន៍អាជីវកម្ម​នៃ​ក្រុមហ៊ុន Big C ​ និង លោកស្រី សូនីតា សំណាង​ ​នាយក​ប្រតិបត្តិ​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្មក្រុមហ៊ុន Big C ។
ផ្សារទំនើបដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះនឹងបង្កើនគំនិតនៃការដើរទិញឥវ៉ាន់ដោយផ្តល់ជូននូវជម្រើសដ៏ទូលំទូលាយនៃផលិតផលស្រស់ៗ ទំនិញស្ងួត និងផលិតផលនាំចូលសម្រាប់អ្នកទិញទំនិញពីផ្សារទំនើប Big C ផងដែរ ។​ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះសេវាកម្មអតិថិជន  ផ្សារទំនើប Big C នឹងផ្តល់ជូន​អ្នក​ទិញនូវបទពិសោធន៍ថ្មីក្នុងការទិញទំនិញជាមួយនឹងគម្រោងនេះ ដែលរំពឹងថានឹងបើកក្នុងរយៈពេល 18 ទៅ 24 ខែខាងមុខនេះ ។

លោកស្រី លឹម លីជិន នាយិកាក្រុមហ៊ុនមេហ្គាអាសិតមេនេចមេនបានលើកឡើងថា “ យើងមានសេចក្តី សោមនស្សរីករាយក្នុងការចុះកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុន Big C និងក្រុមហ៊ុន Berli Jucker Company (BJC) របស់ប្រទេសថៃក្នុងការនាំយកសេវាកម្មផ្សារទំនើបធំៗខ្នាតយក្សចូលមកក្នុង​រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះឧត្តមភាព ស្របតាមចក្ខុវិស័យរបស់ស្ថាបនិក និងជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ខណៈពេលដែលយើងមានបំណងក្នុងការអភិវឌ្ឍបទពិសោធន៍ នៃការលក់រាយសម្រាប់អ្នករស់នៅដោយផ្តល់នូវផលិតផលគុណភាពខ្ពស់ជាច្រើនប្រភេទនៅក្នុងបរិយាកាសផ្សារទំនើបដែលស្រស់ស្អាត និងមានទីតាំងធំទូលាយ ។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ OCIC Group ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍”។ ក្រុមហ៊ុន Big C ត្រូវបានគេស្គាល់ថា​ គឺជាក្រុមហ៊ុនដែរឈរលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងការពេញចិត្ត​របស់​អតិថិជន គឺមានភាពសាទរខ្លាំងដូចគ្នាចំពោះគម្រោងនេះ ។ លោក Gary Hardy នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន Big C បានមានប្រសាសន៍ថា “​​​​ យើងមានសេចក្តីសោមនស្ស​រីករាយដែលបានចាប់​ដៃ​គូ​ជា​មួយ​​​​​ក្រុម​ហ៊ុន​ OCIC Group ក្នុងការបង្ហាញនូវគំនិតផ្តួចផ្តើមផ្សារទំនើប​របស់យើងទៅកាន់​ខណ្ឌជ្រោយ​ចង្វារ ។ ជាមួយនឹងផលិតផល និង​សេ​វា​កម្ម​​​​​សម្រាប់​​អតិថិជន​​​​ដ៏សម្បូរបែបរបស់យើង ​ យើងមានទំនុកចិត្ត​ថាកិច្ចសហការ នេះនឹង​បង្កើត​​​​ស្តង់​​ដារថ្មីសម្រាប់​​​​ឧត្តមភាព​នៃការលក់រាយ ។ ជារួមយើងនឹងបង្កើតគោលដៅទិញទំនិញដែល​លើសពីការរំពឹងទុករបស់​សហគមន៍​ ។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន OCIC Group និងក្រុមហ៊ុន Big C បានបង្ហាញពីការរួមគ្នាដ៏​ខ្លាំងរវាងអ្នក​ដឹកនាំ​ក្នុង ឧស្សាហកម្ម​ទាំងពីរតាមរយៈការចែករំលែកនូវចក្ខុវិស័យរួមនៃការជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់នូវបទ​ពិសោធន៍​​លក់រាយ​ដែលមិនអាចប្រៀបផ្ទឹមបាន ។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធនធាន និងការលះបង់​របស់​ក្រុមហ៊ុន OCIC Group​ និងក្រុមហ៊ុន Big C ត្រៀមរៀបចំឡើងវិញនូវទិដ្ឋភាពលក់ទំនិញរាយនៃខណ្ឌជ្រោយចង្វារ ដោយ​ធ្វើអោយរឹងមាំនូវទីផ្សារអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។
លោក Thierry Tea  អនុប្រធានក្រុមហ៊ុន OCIC Group បានបញ្ជាក់ថា គម្រោងនេះ​មានទស្សនវិស័យវិ​និយោគរយៈពេល 30ឆ្នាំ សម្រាប់ក្រុមហ៊ុនទាំងពីរដោយផ្តោត​លើការផ្តល់ជម្រើសកាន់​តែច្រើនសម្រាប់បម្រើ​ប្រជាជន​​​កម្ពុជា​ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ លោក Thierry Tea បានបន្ថែមថា “ យើង​ត្រូវ​តែមាន​ភាព​ច្នៃប្រឌិតជាងមុន ហើយជាមួយនឹងភាពខុសគ្នា យើងកំពុងឈាន​ចូលយុគសម័យថ្មី​សម្រាប់ប្រ​ទេស​​​កម្ពុជា ហើយ​អតិថិជនរបស់យើងកំពុងស្វែងរកនិន្នាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និង​បំណងប្រាថ្នា​​នៃការរស់​នៅ​ដែល​ស្រដៀង​ទៅនឹងប្រទេសអាស៊ីដែលមានភាពចាស់ទុំ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់យ៉ាងខ្លាំងជាមួយនឹងវប្បធម៌ និងប្រពៃណីខ្មែរ ”

លោក Thierry Tea  អនុប្រធានក្រុមហ៊ុន OCIC Group​ បានបន្តទៀតថា “​ ការចំណាយពេលច្រើនជាមួយគ្រួសារ តុល្យភាពជីវិតការងារ ការអប់រំសម្រាប់កុមារ កីឡា ការថែរក្សាបរិស្ថាន ខណៈពេលដែលមាន​ជម្រើស​កាន់តែ​ទូលំ​ទូលាយ គឺជាលក្ខណៈវិនិច្ឆ័យសំខាន់ៗមួ​យចំនួននៅក្នុងតំរូវការអ្នកប្រើប្រាស់របស់​យុវជនជំនាន់ក្រោ​យ ​​​។ ប្រជាជនដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំតំណាង​ឲ្យ​ជិត ៧០% នៃ​ប្រជាជន​កម្ពុជា។ ដូច្នេះហើយទីផ្សារ​លក់រាយ​ដែល​ចាប់ផ្តើម ប៉ុន្តែមានការប្រកួតប្រជែងរួចហើយ​គឺស្ថិតនៅក្នុងតម្រូវ​ការសម្រាប់គំនិតថ្មីៗ” ។
ខណ្ឌជ្រោយចង្វារ ដែលមានប្រជាជនរស់នៅជាង 200,000 នាក់ ត្រូវបានហ៊ុំព័ទ្ធដោយទន្លេ​ធំពីររបស់​ប្រទេស​កម្ពុជា​គឺទន្លេមេគង្គ និងទន្លេសាប ។ តំបន់នេះផ្តល់​នូវកំណើនតម្លៃសេដ្ឋកិច្ចពិ​សេសមួយសម្រាប់តំបន់​ដែលកំពុង​រីក​ចម្រើនយ៉ាងឆាប់រហ័ស ដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍន៍តាមទីក្រុងជាច្រើន និងជម្រើស​កន្លែង​កម្សាន្តដូចជា សួនដាយណូស័រ និងកន្លែងជិះស្គីទឹកកក ដែលមានលក្ខណៈជាលក្ខណៈគ្រួសារ និងសម្រាប់កុមារ ប៉ុន្តែក៏មាន​អគាររបស់រដ្ឋា​ភិបាលសំខាន់ៗជាច្រើនដែលផ្លាស់ប្តូរទីតាំងក្នុងតំបន់នេះផងដែរ ។អាគារស្ថាប័នភ្នាក់ងាររដ្ឋាភិបាលសកម្មមួយចំនួនដែលមានទីតាំងនៅជ្រោយចង្វារ រួមមានដូចជាមជ្ឈមណ្ឌលអភិវឌ្ឍធុរិះកិច្ច ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ​លើសពីនេះ​យានដ្ឋានរថយន្ត​ និងកន្លែងតាំង​បង្ហាញរថយន្ត និងទីកន្លែងលក់  និងគ្រឹះស្ថានអប់រំដូចជា សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​កម្ពុជា (ខេមតិច) ហាងកាហ្វេ​ម៉ាកល្បីៗ​ដូចជា Starbucks ឬ Amazon ក៏ចាប់ផ្តើមផ្លាស់ទៅ OCIC ខណ្ឌជ្រោយចង្វារផងដែរ ។

ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជន និងការចាប់អារម្មណ៍ចំពោះតំបន់នេះស្ពាន​ឫស្សីកែវដែ​លទើបនឹង​សាង​សង់​រួ​ច ឆ្លងកាត់ទន្លេសាបត្រូវបានបើកដំណើរការ និងដំណើរការតាំងពីខែមិថុនា ឆ្នាំ២០២៣ ។OCIC Group មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការអភិវឌ្ឍន៍ និងភាពជាដៃ​គូនាពេល​ខាងមុខ​ដ៏គួរឱ្យចាប់អារម្មណ៍ន្ថែមទៀត ខណៈដែលក្រុមហ៊ុនមានគោលបំណងនាំយកផលិតផល និងសេវាកម្ម​បន្ថែម​ដល់​អតិថិជនរបស់យើងដោយនាំអ្នកទាំងអស់គ្នាមានទំនាក់ទំនងតែជិតស្និទ្ធជាមួយគ្នា និងបន្ថែម​តម្លៃដល់​សហគមន៍ដ៍រស់រវើករបស់យើង ។

អំពីក្រុមហ៊ុនOCIC
OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេមួយនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធ OCIC គឺជាក្រុមហ៊ុនវិនិយោគជាច្រើន ដែលមានទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា ផ្តោតទៅលើការអភិវឌ្ឍន៍  វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អកាសយានដ្ឋានអន្តរជាតិតេជោ សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ ។ ការអភិវឌ្ឍន៍ដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយ​ចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ OCIC Group គឺបុត្រសម្ព័ន្ធរបស់កាណាឌីយ៉ាគ្រុប សូមចូលទៅកាន់គេហទំព័រ www.ocic.com.kh

អំពីផ្សារទំនើប BIG C
ផ្សារទំនើប BIG C គឺជាផ្សារទំនើបលក់រាយសម្ភារះ និងផលិតផលគ្រប់មុខធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៤.៤ ពាន់លានដុល្លារកាលពីឆ្នាំទៅមុននេះ។  ផ្សារទំនើប BIG C គឺជាផ្នែកមួយនៃក្រុមហ៊ុន Berli Jucker Public Company Limited ឬ BJC ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។  BIG C​​ បាន​ដំណើរការហាងលក់រាយចំនួន 1,810 កន្លែងនៅក្នុងប្រទេសថៃ ដែលក្នុងនោះមានចំនួន ១,៤៤៩ កន្លែងគឺជាហាងប្រភេទ BIG C MINI ១៥៤ កន្លែងគឺផ្សារទំនើប BIG C ខ្នាតយក្ស និង ៦១ កន្លែងទៀតជា BIG C Market ។ សម្រាប់វត្តមាននៅប្រទេសឡាវវិញ ផ្សារទំនើប BIG C ក៏បានដំណើរការអាជីវកម្មចំនួន ៦០ កន្លែងជា BIG C Mini និង មួយទីតាំងទៀតជា ផ្សារទំនើបខ្នាតយក្ស Hypermarket  ដែលកំពុងស្តិតក្នុងការសាងសង់។

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here