តែម សុខុម
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី រំពឹងចុះហត្ថលេខាទទួលប្រាក់កម្ចីចំនួន៥៦០លានដុល្លារអាមេរិក ដែលត្រូវបានពន្យារពេលយូរមកហើយជាមួយប្រទេសចិន អំឡុងវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំង សប្តាហ៍ក្រោយ។
មន្ត្រីឥណ្ឌូនេស៊ី មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា ថា ចំនួនប្រាក់កម្ចីនេះគឺសម្រាប់រ៉ាប់រងលើការកើនឡើង នៃការចំណាយសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ី។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីដើមខែនេះបានដាក់ឱ្យដំណើរការផ្លូវដែកល្បឿនលឿនតម្លៃ៧,៣ពាន់លានដុល្លារអាមេរិក ខាងលើនេះដែលតភ្ជាប់រដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុង Bandung ទោះបីជាមិនទទួលបានហិរញ្ញប្បទានគ្រប់ចំនួនដោយសារការចរចាលើលក្ខខណ្ឌផ្ដល់ប្រាក់កម្ចីត្រូវបានអូសបន្លាយពេលយ៉ាងណាក្ដី។






