សម្តេចធិបតីៈយុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ជាយុទ្ឋសាស្រ្តព្រួញមួយ បាញ់បានសត្វបី

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ៗយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨” ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី។

សត្វទាំងបី ដែលសម្តេចសំដៅដល់នោះ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នាព្រឹកថ្ងៃទី១០ តុលានេះ។

សម្តេចបញ្ជាក់ទៀតថា “ទ្រឹស្តីយុទ្ធសាស្ត្រល្អហើយ តែការធ្វើឱ្យចេញជាលទ្ធផលជាក់ស្តែង ទើបជារឿងសំខាន់”។សម្តេចបន្តថា “យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយអាចដាក់កិច្ចអន្តរាគមន៍នានាបានរហ័ស និងមានប្រសិទ្ធភាព”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម គឺយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ពោលឈ្នះទាំងរដ្ឋ ឈ្នះទាំងម្ចាស់សហគ្រាស ហើយជាតិក៏ឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨”៕

LEAVE A REPLY

Please enter your comment!
Please enter your name here