ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៩១ ជាមួយនឹងទុនប្រមាណ៣,៧ពាន់លានដុល្លារ ដោយប្រទេសចិនបានរក្សាតំណែងរបស់ខ្លួនជាអ្នកវិនិយោគធំជាងគេបំផុតនៅកម្ពុជា។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានរបស់ប្រទេសចិន Ecns.cn កាលពីពេលថ្មីៗកន្លងទៅនេះ។យោងតាមទិន្នន័យបង្ហាញថាក្នុងរយៈពេលប្រាំបួនខែដំបូងដើមឆ្នាំ២០២៣នេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤១បន្ថែមទៀតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហគ្រាសចិនបានបោះទុនវិនិយោគជាង២,៨ពាន់លានដុល្លារនៅកម្ពុជា ដែលស្មើនឹងប្រមាណ៧៦ភាគរយនៃតួលេខសរុប ខណៈដែលការវិនិយោគក្នុងស្រុករបស់កម្ពុជាស្ថិតនៅលំដាប់ទី២ ដែលមានចំណែកជាង១២ភាគរយ។






