ប្រាក់ចំណេញរបស់ក្រុមហ៊ុនខ្នាតយក្សSamsung អាចនឹងដាំក្បាលចុះអស់៨០ភាគរយ នៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រាក់ចំណេញប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុនកូរ៉េខ្នាតយក្ស Samsung Electronics ត្រូវបានគេរំពឹងថា នឹងដាំក្បាលចុះ៨០% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុននេះរងផលប៉ះពាល់ពីការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវបន្ទះឈីបនៅលើពិភពលោក។

Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោក បានបញ្ជាក់ថា ខ្លួននឹងប្រកាសអំពីលទ្ធផលនៃប្រាក់ចំណូលបឋមប្រចាំត្រីមាសទីបីរបស់ក្រុមហ៊ុន នៅថ្ងៃពុធខាងមុខនេះ។

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung ទំនងជាអាចធ្លាក់ចុះដល់ ២,១ទី្រលានវ៉ុន (ប្រហែល១,៥៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាស ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងប្រាក់ចំណេញ ដែលក្រុមហ៊ុនធ្លាប់ទទួលបាន១០,៨៥ទ្រីលានវ៉ុន ក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ LSEG SmartEstimate ។

ក្រុមហ៊ុនស្រាវជ្រាវនេះ បានបង្ហាញឱ្យដឹងទៀតថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាប្រឈមដែលកំពុងបន្ត ដោយសារតែវិបត្តិបន្ទះឈីបជាសកល រួមទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាច្រើន បាននិងកំពុងបដិសេធមិនទិញបន្ទះឈីបអង្គចងចាំថ្មី ដោយបានជ្រើសរើសយកការប្រើប្រាស់សារពើភ័ណ្ឌ ដែលមានស្រាប់របស់ពួកគេ អស់រយ:ពេលជាច្រើនខែកន្លងមកនេះ ដោយសារមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here