ព្រះវិហារហិណ្ឌូ ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ក្រោយប្រើពេលរាប់ទសវត្សរ៍

0

តែម សុខុម

នៅទីបំផុតព្រះវិហារហិណ្ឌូ ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។

ព្រះវិហារ BAPS SWAMINARAYAN AKSHARDHAM ដ៏ធំស្កឹមស្កៃអស្ចារ្យមានកម្ពស់៥៨,២ម៉ែត្រ និងលាតសន្ធឹងលើផ្ទៃដីប្រមាណ៧៣ហិកតា។ ការសាងសង់ព្រះវិហារនេះប្រើប្រាស់ថ្មដែលឆ្លាក់នៅប្រទេសឥណ្ឌា ចំនួន៥៦.៦៣៣ម៉ែត្រគូប។

ព្រះវិហារនេះមានរូបបដិមាចំនួន១០.០០០អង្គ កន្លែងសក្ការៈបូជាចំនួន១៣ និងដំបូលរាងពងក្រពើដ៏ធំបំផុតដែលគេមិនធ្លាប់សាងសង់ពីថ្ម។ព្រះវិហារ BAPS SWAMINARAYAN AKSHARDHAM ត្រូវបានសាងសង់ឡើងនៅ Robbinsville រដ្ឋ New Jersey សហរដ្ឋអាមេរិក ហើយការសាងសង់បានចំណាយពេល១២ឆ្នាំទម្រាំបញ្ចប់ជាស្ថាពរ។ ទោះជាយ៉ាណា ការសាងសង់ព្រះវិហារនេះបានជួបភាពចម្រូងចម្រាស។

នៅឆ្នាំ២០២១ កម្មករឥណ្ឌា ជាច្រើននាក់បានដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់និកាយសាសនាហិណ្ឌូ ថាបានចាប់បង្ខំមនុស្សឱ្យធ្វើការក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់។

យោងតាមគេហទំព័រ thehindubusinessline.com ឱ្យដឹងថា គម្រោងសាងសង់ព្រះវិហារហិណ្ឌូ នេះបានចំណាយអស់ចំនួន១០០លានដុល្លារ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here