ដោយៈ គង់ សូរិយា
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១១ ដល់២០ ខែតុលា ឆ្នាំ២០២៣នេះ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនៅតាមស្ថានីយធំៗមើលឃើញថា បានបន្តទម្លាក់ថ្លៃថែមទៀត។ ក្នុងនោះប្រេងសាំងធម្មតា ឃើញថាធ្លាក់ថ្លៃចំនួន២៥០រៀល។ រីឯប្រេងម៉ាស៊ូតធ្លាក់ថ្លៃ ២០០រៀល ក្នុង១លីត្រដូចគ្នា។
យោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលានេះ ក្រសួងពាណិជ្ជកម្ម បានសសេរថា សម្រាប់ប្រេងសាំងធម្មតាបានធ្លាក់ថ្លៃពី ៤ ៥៥០រៀល មកត្រឹម៤៣០០រៀល និងប្រេងម៉ាស៊ូតបានធ្លាក់ពី៤៨៥០រៀល មកត្រឹម៤៦៥០រៀល ក្នុង១លីត្រ។






