បណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ប្រឈមមុខនឹងសម្ពាធជាច្រើនពីគ្រប់ទិសទី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ World Bank និង IMF

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រឈមភាពច្របូកច្របល់ពីគ្រប់ទិសទី ដូចជាការលក់ចេញប័ណ្ណរតនាគារអាមេរិកនាពេលថ្មីៗនេះ និងបញ្ហាសេដ្ឋកិច្ចចិនដែលកំពុងធ្លាក់ចុះ ខណៈធនាគារ Fed ប្រហែលជាមិនទាន់ឈានដល់ទីបញ្ចប់នៃការដំឡើងអត្រាការប្រាក់របស់ខ្លួននៅឡើយ។

កិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់បណ្តាប្រទេសដែលខកខានទូទាត់សងបំណុល អាចឈានដល់របកគំហើញដ៏សំខាន់មួយ មុនដំណាច់ឆ្នាំនេះ ស្របពេលដែលកិច្ចពិភាក្សាបន្ត។ទន្ទឹមគ្នានេះ អ្នកបង្កើតគោលនយោបាយ និងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិគ្រោងនឹងជួបប្រមូលផ្តុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិនៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក នៅសប្តាហ៍នេះ។ខាងក្រោមនេះគឺជាបញ្ហាសំខាន់ៗ ដែលនឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ:

ទី១/ បញ្ហានៅប្រទេសចិន
ការវិនិយោគ ដែលជាប់ផុងបំណុលរបស់ប្រទេសចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យបានកើនឡើងដល់កម្រិតខ្ពស់បំផុតហើយការនាំចេញក៏កំពុងធ្លាក់ចុះស្របតាមសេដ្ឋកិច្ចពិភពលោក។ តើការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននឹងជះផលប៉ះពាល់ដល់ទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀតយ៉ាងណា នៅតែជាសំណួរដែលមិនទាន់មានចម្លើយសម្រាប់អ្នកវិនិយោគ។

ទី២/ ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន
អ៊ុយក្រែន ត្រូវសម្រេចចិត្តថាត្រូវធ្វើអ្វីជាមួយនឹងមូលបត្របំណុលអន្តរជាតិ ដែលមានតម្លៃ២០ពាន់លានដុល្លាររបស់ខ្លួន ដោយសារការបង្កកលើការទូទាត់មូលបត្រទាំងនេះបានផុតណត់ក្នុងខែសីហា។

ទន្ទឹមនឹងនេះ ទំហំ និងរូបរាងនៃជំនួយអន្តរជាតិសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ២០២៤ ស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយច្បាប់ចំណាយរបស់សភាអាមេរិក ដែលមិនរួមបញ្ចូលជំនួយសម្រាប់ទីក្រុងគៀវបានផ្តល់នូវភាពមិនច្បាស់លាស់បន្ថែមទៀត។

ទី៣/ បញ្ហាបំណុល
កិច្ចព្រមព្រៀងបំណុលសម្រាប់បណ្តាប្រទេសដែលខកខានទូទាត់សងត្រូវបានរំពឹងថា នឹងសម្រេចបានវឌ្ឍនភាពនៅក្នុងកិច្ចប្រជុំ នៅទីក្រុង Marrakech ព្រោះថាការប្រជុំដោយផ្ទាល់រវាងម្ចាស់បំណុល និងមន្ត្រីរដ្ឋាភិបាលអាចផ្តល់លទ្ធផលជោគជ័យ។

ទី៤/ ការ អភិវឌ្ឍ កំណែទម្រង់
ធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀតកំពុងស្ថិតក្រោមសម្ពាធក្នុងការជំរុញការផ្តល់ប្រាក់កម្ចីដល់ប្រទេសក្រីក្រ ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍ និងដោះស្រាយការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here