ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​ពង្រីក​ការ​កែ​លម្អ​សោភ័ណភាព​ដើម្បី​លើក​កំពស់​​សោភ័ណភាព​ក្រុង​

0

​ដោយ​ ​វុត្ថា

​ព្រះសីហនុ​៖​ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ​និង​មានបំណង​ចង់​រៀបចំ​សួនច្បារ៤កន្លែង​ ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​ឲ្យ​មាន​សោភ័ណភាព​ដើម្បី​បំរើ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​បាន​លម​ក​លេ​កម្សាន្ត​សម្បា​យ​រីករាយ​។​

​លោក​យន្ត​ ​មីន​អភិបាលខេត្ត​រូប​នេះ​ ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​“​នៅពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះ​ខ្ញុំ​មានបំណង​ចង់​រៀបចំ​សួនច្បារ៤កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​រួមា​នទី​តាំងទី១​ ​គឺ​ ​សួន​កូន​សោរ​នៅ​ក្បែរ​វិមានឯករាជ្យ​ ​សង្កាត់​លេខ៣​ ​ក្រុង​-​ព្រះសីហនុ​។​ ​

ទីតាំង​ទី២​ ​គឺ​ ​សួនច្បារ​នៅ​ក្បែរ​អតីត​មហោស្រព​ ​សង្កាត់​លេខ២​ ​ក្រុង​-​ខេត្ត​ព្រះសីហនុ​ ​ដោយ​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ឲ្យ​ផ្លាស់​ប្តូរ​ចំណតរថយន្ត​បច្ចុប្បន្ន​ទៅ​ចំណតរថយន្ត​ថ្មី​ ​នៅ​ភូមិ១​ ​(​ក្បាលឆាយ​)​ ​សង្កាត់​លេខ១​ ​ក្រុង​ព្រះសីហនុ​វិញ​។​ ​ទីតាំង​ទី៣​ ​គឺ​ ​សួនច្បារ​កន្ទុយនាគ​ ​នៅ​សង្កាត់​លេខ៤​ ​ក្រង​-​ខេត្ត​ព្រះសីហនុ​។​ ​និង​ ​ទីតាំង​ទី៤​ ​គឺ​ ​សួនកុមារ​នៅ​ឆ្នេរ​អូរ​ឈើទាល​ ​សង្កាត់​លេខ៤​ ​កែលំអ​ឲ្យ​ទៅជា​សួនកុមារ​ថ្មី​ ​និង​បន្ថែម​ឧបករណ៍​ ​សម្រាប់​ចៅៗ​ ​តូច​ៗ​លេង​កំសាន្ត​”​។​

​លោក​បន្ត​ថា​ ​នៅក្នុង​សួនច្បារ​នី​មួយ​ៗ​ ​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ ​ឧបករណ៍​សម្រាប់​បងប្អូន​ ​ហាត់ប្រាណ​ ​បំប៉ន​សុខភាព​ ​បន្ថយ​ភាព​តានតឹង​ ​ភាព​ហត់នឿយ​ ​និង​បន្ថែម​។​ ​លោក​ក៏បាន​សួរ​យោបល់​ពី​ពលរដ្ឋ​ផង​ដែរ​ថា​ ​“​តើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​យោបល់​យ៉ាងណា​ដែរ​ ​ចំពោះ​ការរៀបចំ​នេះ​?​ ​មា​នក្មួយៗ​ ​ស្ថាបត្យករ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជួយ​ក្នុង​គំរោង​ទាំងនេះ​ដែរ​ទេ​។​

​តាមរយៈ​ចូល​ទៅ​ខំ​មិន​ ​នៅក្នុង​ហ្វេ​សបុ​ក​របស់​លោក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការ​ស្វា​គ​ម៍​ ​និង​គាំទ្រ​ចំពោះ​បំណង​របស់​លោក​អភិបាលខេត្ត​ ​ក្នុង​ក​សារ​រៀបចំ​សួនច្បារ៤កន្លែងនៅ​ក្នុង​ក្រុង​ព្រះ​សី​ហុនុ​នេះ​។​

​ម្ចាស់​ហ្វេ​សបុ​ក​ ​ដែល​មានឈ្មោះ​ ​Ly​ ​Chamnab​ ​បាន​សារ​សេរ​ថា​ ​“​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ ​សូម​ថ្លែងអំណរគុណ​ឯកឧត្តម​អភិបាលខេត្ត​ ​ដែល​ខិតខំ​ប្រឹងប្រែង​គ្មាន​ពេលឈប់សម្រាក​ ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ល្អ​ ​នឹង​សូមជូនពរ​ឯកឧត្តម​មាន​កំលាំង​មាំមួន​ ​និង​ប្រាជ្ញាវាងវៃ​ដើម្បី​ដឹកនាំ​ខេត្ត​បន្ត​ទៅមុខ​ទៀត​កាន់តែ​ទំនើប​តាមសម័យ​កាល​”​។​

​ជាមួយគ្នា​នោះ​ ​ហ្វេ​សបុ​ក​ ​ដែល​មានឈ្មោះ​ ​Prak​ ​Samprathna​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​“​នេះ​ជា​គម្រោង​មួយ​ដ៏​ល្អ​ ​ហើយ​វា​អាច​នឹង​កែប្រែ​មុខមាត់​ខេត្ត​ ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ ​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ឯកឧត្តម​អភិបាលខេត្ត​ ​ដែល​ខិតខំ​ប្រឹងប្រែង​គ្មាន​ពេលឈប់សម្រាក​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ល្អ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here