តើ “គម្រោងប្រចាំសតវត្សរ៍” BRI តម្លៃ១ទ្រីលានដុល្លាររបស់លោក ស៊ី ជីនភីង ស្ថិតក្នុងស្ថានភាពបែបនេះនាពេលនេះ?

0

តែម សុខុម
គូឡាឡាំពួ: នៅពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជួបជាមួយក្រុមមេដឹកនាំពិភពលោកជាលើកដំបូងដើម្បីបង្ហាញចក្ខុវិស័យរបស់លោកសម្រាប់ការពង្រីកឥទ្ធិពលរបស់មហាយក្សចិន តាមរយៈបណ្តាញនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០១៧ លោកបានហៅគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ថាជា “គម្រោងប្រចាំសតវត្សរ៍”។

ហើយខណៈរដ្ឋបុរសចិន រូបនេះត្រូវថ្លែងបើក “វេទិកាខ្សែក្រវាត់ និងផ្លូវ” (Belt and Road Forum) លើកទី៣ ក្នុងសប្តាហ៍នេះ អនាគតនៃគម្រោងដ៏មហិមារបស់លោកហាក់ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា។ខណៈគម្រោងនេះទាក់ទាញទុនវិនិយោគបាន១ទ្រីលានដុល្លារអាមេរិក ក្នុងទសវត្សរ៍ដំបូងរបស់ខ្លួន សន្ទុះនៃការវិនិយោគក៏បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការប៉ាន់ប្រមាណពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតង (Green Finance & Development Center)។

សកម្មភាពជារួមរបស់ប្រទេសចិន ក្នុងបណ្តាប្រទេសជាសមាជិកគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) នាពេលនេះបានធ្លាក់ចុះប្រមាណ៤០%ពីកម្រិតកំពូលរបស់ខ្លួនក្នុងឆ្នាំ២០១៨ ខណៈសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះដាំក្បាលចុះ។រដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមនឹងការចោទប្រកាន់ថាជាអ្នកផ្តល់ប្រាក់កម្ចីគ្មានទំនួលខុសត្រូវដែលជំរុញឱ្យប្រទេសនានាខកខានក្នុងទូទាត់បំណុលរបស់ខ្លួន។ ទំនាក់ទំនងប្រេះឆាជាមួយសហរដ្ឋអាមេរិក បានធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសអ៊ីតាលី ជាសមាជិកតែមួយគត់នៃប្រទេសឧស្សាហកម្មរីកចម្រើនទាំង ៧ (G7) ដែលចូលជាសមាជិក BRI គ្រោងចាកចេញពីគំនិតផ្ដួចផ្ដើម BRI នៅដំណាច់ឆ្នាំនេះ។

មន្ត្រីចិន មួយរូបបានទម្លាយឱ្យដឹងថា គំនិតផ្ដួចផ្ដើម BRI បានគាំងស្ដូកទៅហើយនៅពេលនេះដោយសាររងការវាយប្រហារផ្ទួនៗពីវិបត្តិកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន ខ្លួនឯង។ មន្ត្រីចិន ដែលសុំមិនបញ្ចេញអត្តសញ្ញាណរូបនេះលើកឡើងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង សង្ឃឹមថា កិច្ចប្រជុំកំពូលរំឭកខួបឆ្នាំទី១០ នៃគំនិតផ្ដួចផ្ដើម BRI នឹងធ្វើឱ្យគម្រោងនេះមានភាពរឹងមាំឡើងវិញ។

មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបដ៏ទម្លាយឱ្យដឹងដែរថា សហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃថា គំនិតផ្ដួចផ្ដើម BRI កំពុងធ្លាក់ចូលបញ្ហាយ៉ាងជ្រៅ។ មន្ត្រីអាមេរិក រូបនេះនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ពេលនេះមានដើមទុនតិចជាងមុនសម្រាប់ការផ្ដល់កម្ចី ហើយសម្ពាធកំពុងកើនឡើងដែលបង្ខំឱ្យខ្លួនប្រមូលប្រាក់កម្ចីដែលខ្លួនបានផ្ដល់ដល់ប្រទេសនានាត្រលប់មកវិញ។លោក ស៊ី ជីនភីង នឹងមានឱកាសឆ្លើយតបទៅអ្នករិះគន់លោក នៅពេលក្រុមមេដឹកនាំពិភពលោកទិសខាងត្បូ ង (Global South) ជួបជុំគ្នាក្នុងសប្តាហ៍នេះដើម្បីប្ដេជ្ញាផ្ដល់ការគាំទ្រគំនិតផ្ដួចផ្ដើម BRI ហើយវាជាឱកាសសាកល្បងកម្រិតបញ្ជូនរបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់កិច្ចព្រមព្រៀងថ្មីៗ។

មេដឹកនាំដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះរួមមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ជាដើម៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here