គ្រប់ជីវិតមនុស្សលោកលើចក្រវាឡ រមែងមានទុក្ខ មានសុខនៅដើរទន្ទឹមគ្នា។ ផលធំៗចំនួន៣ ដែលមនុស្សគ្រប់រូបចង់បាន ឬចង់មានក្នុងជីវិត៖ ១.សេចក្តីសុខ,២.កិត្តិយស,៣.ទ្រព្យសម្បត្តិ ហើយគ្រប់យ៉ាងអាចកើតមានបានគឺមកពី”ផលកម្ម” (កម្មគឺសម្តៅទៅលើរបៀបធ្វើសកម្មភាពមួយថ្ងៃ២៤ម៉ោងគ្រប់ដង្ហើមចេញចូល)។ ក្នុងនោះផងដែរ កម្មចែកចេញជា២ គឺ: បុណ្យកម្ម និងបាបកម្ម។ បាបកម្មគឺរបៀបធ្វើសកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីទុក្ខនិងសេចក្តីវិនាស។ បុណ្យកម្មគឺរបៀបធ្វើសកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីសុខសេចក្តីចម្រើន។ កម្មទាំង១០ក្នុងជីវិត(បុណ្យកម្ម និងបាបកម្ម)៖ ១.កម្មផ្លូវកាយ,២.កម្មផ្លូវភេទ ៣. កម្មផ្លូវគំនិត,៤. កម្មផ្លូវអារម្មណ៍,៥. កម្មផ្លូវស្មារតី,៦. កម្មផ្លូវនិយាយ,៧. កម្មផ្លូវហិរញ្ញវត្ថុ,៨. កម្មសុខផ្លូវគ្រួសារ,៩. កម្មផ្លូវសង្គម,១០. កម្មផ្លូវសម្ព័ន្ធផែនដី។
បញ្ហាឧបសគ្គធំ ដែលតែងតែកើតមានក្នុងជីវិត៖
1 មិនយល់អំពីបញ្ហាខ្លួនឯង បញ្ហាមនុស្ស និងការដឹកនាំមនុស្ស
2 មិនបានធ្វើជាម្ចាស់ជីវិតរបស់ខ្លួនឯង
3 មិនចេះស្រលាញ់ខ្លួនឯង
4 មិនបានយកសេចក្តីសុខជាគោលបំណងធំបំផុត
5 មើលងាយខ្លួនឯង គិតថាមិនអាចធ្វើបាន
6 គ្មានវិន័យ មិនច្បាស់លាស់ ប្រែប្រួលតាមអារម្មណ៍
7 ខ្ជិល តម្អក់ ចាំសិន ភ្លេច
8 មិនដឹងច្រឡំថាខ្លួនដឹង មិនចេះច្រលំថាខ្លួនចេះ
9 មិនយល់ធ្វើយល់ មិនចេះធ្វើចេះ មិនមានធ្វើមាន
10 គិតអវិជ្ជមាន និយាយអវិជ្ជមាន រិះគន់ ចាប់កំហុស បន្ទោស
11 អំនួត មុខមាត់ ភូតកុហក មានលេស ភូតកុហក ដោះសារ
12 អៀនខ្មាស់ លាក់បាំង មិនបើកចំហ ខ្លាចគេមើលមកមិនសម
13 ភ័យខ្លាច មិនធ្លាប់ធ្វើ មិនហ៊ានប្រថុយប្រថាន
14 ខ្លាចខុស ខ្លាចគេរិះគន់ ខ្លាចគេថាអន់
15 ខ្លាចហត់ ខ្លាចលំបាក ខ្លាចគ្រោះថ្នាក់
16 ខ្លាចខាត ខ្លាចបាត់បង់
17 ប្រៀបធៀបហើយច្រណែន ប្រច័ណ្ឌ
18 បារម្ភ ខ្វល់ខ្វាយ ហួងហែង
19 ខឹង ស្អប់ គំនុំ
20 កំសត់ សោកសង្រេង
21 លោភលន់ អាត្មានិយម ខ្វះការចែករំលែកផ្តល់អោយ
22 ទាមទារចង់បាន
23 ប្រឆាំងនឹងភាពខុសប្លែកគ្នារបស់មនុស្ស
24 ប្រឆាំងនឹងភាពមិនល្អឥតខ្ចោះរបស់មនុស្ស
25 ប្រឆាំងនឹងភាពមិនស្មើគ្នារបស់មនុស្ស
26 ប្រឆាំងនឹងភាពមិនអមតៈ ប្រែប្រួល ឬ អ្វីដែលបាត់បង់
27 រស់ក្នុងអតីតកាល និងអនាគតកាល មិនរស់នៅក្នុងបច្ចុប្បន្ន។
យ៉ាងណាមិញ កាលណាដែលអ្នកបណ្តោយឱ្យ បាបកម្ម ឬបញ្ហាធំទាំងនេះ កើតមានក្នុងជីវិត ឬគ្រប់ដណ្តប់លើខ្លួនអ្នកបាន នោះជីវិតពិតជាគ្មានក្តីសុខឡើង ទាំងខ្លួនឯង គ្រួសារ ស្ថាប័ន និងសង្គមជាតិ។ វាជាបិសាច ដែលចាំលងបន្លាច ធ្វើឱ្យជីវិតពោរពេញទៅដោយរឿងអពមង្គល។ សេចក្តីសុខពិតប្រាកដ មិនមែនកើតឡើងដោយការចង់ឈ្នះចង់ចាញ់ឡើយ ការសាងនូវបាបកម្មនោះទេ តែកើតឡើយដោយការសម្របសម្រួល ភាពត្រូវរ៉ូវគ្នា យល់ចិត្តគ្នា ចេះអនុគ្រោះឱ្យគ្នា និងសាងនូវបុណ្យកម្មក្នុងជីវិត។ ជាក់ស្តែងក្នុងកម្មវិធីបង្វឹក “ ភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល” ដែលបង្វឹកផ្ទាល់ ដោយលោកគ្រូធំ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមើលឃើញពីគុណតម្លៃ ក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ក្នុងជីវិតពិតជាសំខាន់ដ៏មហាសាល ក្នុងការជួយលោកអ្នក ឱ្យយល់ច្បាស់អំពី៖








