ប្រទេសថៃគ្រោងសាងសង់ផ្លូវកាត់សមុទ្រតម្លៃជាង២៧ពាន់លានដុល្លារនិងត្រៀមសាងសង់នៅឆ្នាំ២០២៥

0

ដោយៈ តែម សុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោកSrettha Thavisin បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ថា រដ្ឋាភិបាលថៃ កំពុងវាយតម្លៃគម្រោងផ្លូវកាត់សមុទ្រ (Land Bridge) ដ៏ធំមួយនៅភាគខាងត្បូងនៃប្រទេសថៃ ក្រោមទុនវិនយោគ២៧,៤៤ពាន់លានដុល្លារ ដែលនឹងជួយជំរុញកំណើន និងពាណិជ្ជកម្មពិភពលោក។

ការសិក្សារបស់រដ្ឋាភិបាលថៃបានបង្ហាញថា ការដេញថ្លៃ និងការសាងសង់ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយគម្រោងនេះនឹងបង្កើតការងារ២៨០.០០០កន្លែង នៅខេត្តភាគខាងត្បូង រួមមាន ខេត្ត Ranong និងខេត្ត Chumpon។

ទីភ្នាក់ងារធ្វើផែនការរដ្ឋបានប៉ាន់ប្រមាណថា គម្រោងនេះអាចបង្កើនកំណើនសេដ្ឋកិច្ច ឱ្យឈានដល់៥,៥%ក្នុងមួយឆ្នាំៗ។ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថា នឹងកើនឡើង២៨%នៅឆ្នាំនេះ និង៤,៤%នៅឆ្នាំក្រោយ។

លោក Srettha Thavisin បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួម “វេទិកាខ្សែ​ក្រវាត់ និងផ្លូវ” (Belt and Road Forum) ថា “វានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ សម្រាប់ភ័ស្តុភារកម្ម សម្រាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសឥណ្ឌា តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក”។Thailand assesses US$27.4 billion land bridge project to drive growth,  International - THE BUSINESS TIMESរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដែលបានចូលកាន់អំណាចក្នុងខែសីហា ឆ្នាំនេះកំពុងវាយតម្លៃគម្រោង ដ៏មានមហិច្ឆតានេះ ដែលពាក់ព័ន្ធនឹងការសាងសង់ កំពង់ផែទឹកជ្រៅចំនួន២ និងផ្លូវថ្នល់ និងផ្លូវដែកប្រវែង៩០គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងសមុទ្រ Andaman Sea និងឈូងសមុទ្រថៃ (Gulf of Thailand)។

គម្រោងដ៏មហិមានេះ នឹងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ជាច្រកសមុទ្រដ៏តូចចង្អៀតរវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោក Srettha Thavisin បានបន្តថា “ការមានផ្លូវកាត់សមុទ្រនឹងធ្វើឱ្យអ្នកវិនិយោគ ចាប់អារម្មណ៍កាន់តែខ្លាំង ខណៈរដ្ឋាភិបាលកំពុងជំរុញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច”។រដ្ឋាភិបាលថៃ គ្រោងជួបជាមួយក្រុមអ្នកវិនិយោគ សម្រាប់គម្រោងខ្នាតយក្សនេះ ក្នុងខែវិច្ឆិកា ខាងមុខ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here