ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងបរិយាកាសរស់នៅ។ តើអតិថិជនត្រូវការកន្លែងរស់នៅបែបណា? ក្រុមអតិថិជនកម្រិតមធ្យមទៅកម្រិតខ្ពស់កាន់តែយកចិត្តទុកដាក់ខ្លាំងឡើងអំពីបញ្ហាសុខភាពរបស់គ្រួសារពួកគេ ដូចនេះពួកគេចង់បានកន្លែងរស់នៅកាន់តែធំទូលាយ និងបរិយាកាសស្នាក់នៅប្រកបដោយផាសុកភាព។

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ និងជាគម្រោងបុរីវីឡាបែបសួនច្បារលំដាប់ខ្ពស់ដំបូងគេរបស់ Prince Group ដែលត្រូវបានសាងសង់ឡើងស្របតាមគោលគំនិត «កសាងជីវិតឲ្យកាន់តែប្រសើរ»។ ប្រភេទផ្ទះដែលមានកម្ពស់ 3.5 ជាន់ដំបូងគេនៅភ្នំពេញត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់គ្រួសារផ្សេងៗគ្នា។ គម្រោងមានផ្ទះ 7 ប្រភេទ រួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន។ល។
ទេសភាពក្នុងគម្រោងត្រូវបានរៀបចំឡើងតាមគំនិតសិល្បៈគំនូរបែបស្រមើស្រមៃ (Impressionist) របស់ លោក Monet ដោយរួមបញ្ចូលការរចនាទេសភាពបែបអ៊ឺរ៉ុប និងអាមេរិក ដើម្បីបង្កើតទេសភាពដ៏គួរឲ្យទាក់ទាញ។ អ្នករស់នៅទីនេះ នឹងអាចរីករាយជាមួយទេសភាពដ៏ ស្រស់ស្អាតនៅគ្រប់ទីកន្លែងដែលអ្នកឆ្លងកាត់។ ពេលសម្រាកចុងសប្តាហ៍ អ្នកក៏អាចរីករាយជាមួយអាងហែលទឹកលំដាប់ខ្ពស់ បន្ទប់ស្នុកឃ័រ បន្ទប់ហាត់ប្រាណ បន្ទប់យូហ្គា និងបាររ៉ូមេនទិកផងដែរ។

ការរចនារបស់ព្រីនស៍ វ័ន ត្រូពិកាបានគិតគូរយ៉ាងល្អិតល្អិនចំពោះសុខភាពរាងកាយរបស់ម្ចាស់ផ្ទះនីមួយៗ ជាពិសេសគឺមានរៀបចំអាងហែលទឹកសារធាតុរ៉េ ដើម្បីជាជំនួយដល់ការថែទាំសុខភាពក៏ដូចជាផ្តល់នូវបទពិសោធរស់នៅដ៏ពិសេសផងដែរ។
អាងហែលទឹកនេះប្រើប្រាស់ទឹកដែលសម្បូរទៅដោយសារធាតុជាង 30 មុខដូចជា រ៉ាដុន ហ្វ្លុយអូរីន និងរ៉ាដ្យូម ដើម្បីជំនួសទឹកអាងហែលទឹកធម្មតា។ ក្នុងចំណោមនោះ សារធាតុរ៉ាដុនជួយធ្វើឲ្យកាយសម្បទាមានភាពប្រសើរឡើង ហើយគ្រប់គ្រងប្រព័ន្ធ endocrine និងជំរុញការរំលាយអាហារ។ ប្រសិនបើអ្នកហែលទឹកជាប្រចាំ វានឹងជួយសម្រួលដល់ការលើសរសៃឈាមបេះដូង ប្រព័ន្ធប្រសាទ និងជំងឺស្បែក។
លើសពីនេះ ទឹកសារធាតុរ៉ែនេះក៏អាចធ្វើឲ្យអាងហែលទឹកកាន់តែស្រស់ថ្លា និងមានរសជាតិប្រហែលទៅនឹងទឹកសមុទ្រ ដូច្នេះអ្នកអាចទទួលបានអារម្មណ៍ធម្មជាតិកាន់តែច្រើននៅពេលហែលទឹក។ ម្យ៉ាងវិញទៀត វាមានភាពល្អប្រសើរជាងអាងហែលទឹកដែលប្រើជាតិក្លរីន ដែលនឹងមិនងាយបង្កឲ្យរលាកភ្នែក និងរលាកស្បែកទេ គឺធ្វើឲ្យការហែលទឹកកាន់តែមានផាសុកភាពជាងមុនទៀត។
ប្រព័ន្ធអាងហែលទឹកសារធាតុរ៉ែ ជាទូទៅត្រូវការសារធាតុគីមីតិចជាងមុន ដើម្បីរក្សាគុណភាពទឹក។ នេះជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមី។
ទន្ទឹមនឹងការធានាសុវត្ថិភាព និងសុខភាពនៃគុណភាពទឹក យើងក៏ការពារបរិស្ថានធម្មជាតិផងដែរ។

នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ព្រមទាំងបន្តប្រមូលបទពិសោធក្នុងការសាងសង់ ប្រកាន់ខ្ជាប់នូវគោលបំណងដើម បន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យក្នុងគោលបំណងបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពនាពេលអនាគត។
ព័ត៌មានផ្សព្វផ្សាយ៖
- ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ។ តម្លៃចាប់ពី 160,000ឡើង និងបង់រំលស់ $399/ខែ។
- ការសងប្រាក់វិញដោយមិនចាំបាច់មានហេតុផលក្នុងរយៈពេល 45 ថ្ងៃ។អ្វីដែលលោកអ្នកឃើញ គឺជាអ្វីដែលអ្នកទទួលបាន។ សំណង់ធានាគុណភាព។
- បង់មុន 5% រំលស់គ្មានការប្រាក់ 5% កម្ចី 90% ក្រោយប្រគល់ផ្ទះ។ការស្នើឥណទានងាយស្រួល។
- លោកអ្នកនឹងទទួលបានPrince Black Card សម្រាប់រាល់ការទិញផ្ទះនៅព្រីនស៍ វ័ន ត្រូពិកា ដែលអាចទទួលបានសេវាកម្ម VIP ពីគ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Group។
ទូរស័ព្ទ៖ (0)763099999
អាសយដ្ឋាន៖ ផ្ទះលេខ 1667 ផ្លូវ 1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ