Hattha top Banner

ខេត្តកោះកុងអំណោយផលដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍

0

ដោយៈ គង់ សូរិយា
កោះកុងៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តកោះកុង បានអះអាងថា ខេត្តមានធនធានធម្មជាតិដ៏មានសក្តានុពល ដែលអំណោយផលដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ ទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២៤-២០២៨។

លោកបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកោះកុងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រុងជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើនដែលកត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍ វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែង ជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិក ក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី។

លោកស្រេង ហុងបានពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដោយចង់ប្រែក្លាយខេត្តកោះកុង ឱ្យមានការអភិវឌ្ឍន៍ វិស័យទេសចរណ៍កាន់ខ្លាំងមិនថា តែទេសចរណ៍បែបអេកូធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here