អភិបាលកិច្ចៈ គឺជាការអនុវត្តនូវសិទ្ធិ ឬអំណាចនយោបាយ សេដ្ឋកិច្ច រដ្ឋបាល ឬអ្វីផ្សេងទៀតដើម្បីគ្រប់គ្រង់កិច្ចការ និងធនធានរបស់ប្រទេសមួយ ឬក្នុងអាជីវកម្មមួយ។
អាជីវកម្មស្តង់ដារ: គឺសំដៅទៅលើស្ថាប័នមួយ ឬសហគ្រាសមួយ ដែលមានសកម្មភាពពាណិជ្ជកម្ម ក្នុងការដោះដូរ លក់ចេញ ទិញចូល ទំនិញឬសេវាកម្ម ដើម្បីស្វែករកប្រាប់ចំណេញ ឬមិនស្វែងរកប្រាក់ចំណេញ ដែលស្របទៅតាមទស្សនៈវិស័យរបស់ស្ថាប័ននោះ ដែលបានបំពេញតម្រូវការណាមួយក្នុងទីផ្សារ ហើយស្ថិតក្នុងលំនាំលំហូរតែមួយក្នុងស្ថាប័ននោះ។ការវិនិយោគ៖ ការវិនិយោគ សំដៅទៅលើការបណ្តាក់ទុន ជាប្រាក់កាក់ ពេលវេលា ឬថាមពល ក្នុងការធ្វើអ្វីមួយឬច្រើន ក្នុងគោលបំណងបានផលត្រឡប់មកវិញក្នុងកំឡុងពេលកំណត់ណាមួយនៅថ្ងៃអនាគត ហើយការវិនិយោគគឺមានច្រើនប្រភេទ។ ជាតឹកតាងក្នុងស្ថានភាព វិបត្តិសេដ្ឋកិច្ចពិភពលោកនេះ បានប៉ះពាល់ជាខ្លាំងដល់សហគ្រាស អាជីវកម្ម និងសេដ្ឋកិច្ចពិភពលោកជាខ្លាំង។ អាជីវកម្មមួយចំនួនកំពុងប្រឈមមុខជាមួយហានិភ័យ ក្នុងអាជីវកម្ម ការលក់ធ្លាក់ចុះ ចំណាយច្រើនជាងចំណូល បញ្ហាបុគ្គលិក បញ្ហាប្រតិបត្តិការអាជីវកម្ម បញ្ហាក្នុងការវិនិយោគជាដើម។ អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មត្រូវ យកចិត្តទុកដាក់ និងរៀបចំអភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ដើម្បីពង្រឹង ពង្រីក ពន្លឿន ក្នុងអាជីវកម្ម និងទប់ទល់ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកលលោកនេះ។
យ៉ាងណាមិញ CEO Master Club បានរៀបចំកម្មវិធីបង្វឹក អភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ដោយមានការបង្វឹកផ្ទាល់ពី លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ដែលមានបទពិសោធន៍បង្វឹកម្ចាស់អាជីវកម្ម ជាង១៣ឆ្នាំកន្លងមកហើយ ដើម្បីបង្វឹកដល់ម្ចាស់អាជីវកម្ម។
ម្ចាស់អាជីវកម្ម ចូលរួមក្នុងកម្មវិធីបង្វឹកជំនាញ អភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ នឹងទទួលបាន៖