Hattha top Banner

ផ្ទះជិត៨.០០០យូនីតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានទិញអស់ដោយអតិថិជនត្រឹមតែ៣០នាក់

0

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញកាលពីពេលថ្មីៗកន្លងទៅថា ផ្ទះជិត៨.០០០យូនីតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានទិញអស់ដោយមនុស្សតែ៣០នាក់ប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំកន្លះកន្លងមកនេះ។

យោងតាមទិន្នន័យដែលចងក្រងឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញថា តម្លៃសរុបនៃផ្ទះដែលបានរៀបរាប់ខាងលើមានចំនួន១,១៩ពាន់ពាន់លានវ៉ុន (ប្រហែល៨៩៧,៣៧លានដុល្លារអាមេរិក)។

លោក Min Hong-chul សមាជិកនៃគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងជាសមាជិកគណៈកម្មាធិការដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃរដ្ឋសភា បានលើកឡើងថាការទិញអចលនទ្រព្យទាំងនេះ បង្ហាញថាច្បាប់លំនៅដ្ឋានរបស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការទិញដីធ្លីទុកចំណេញ មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់តម្លៃ ផ្ទះនោះទេ។

យោងតាមទិន្នន័យបានឱ្យដឹងថា មនុស្សទាំង៣០នាក់ដែលបានចុះបញ្ជី គឺជាអ្នកទិញញឹកញាប់បំផុតនៅក្នុងទីផ្សារលំនៅដ្ឋាន ដោយពួកគេបានទិញផ្ទះសរុបចំនួន៧.៩៩៦យូនីត គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ខែមិថុនាឆ្នាំនេះ។

ក្នុងចំណោមអ្នកទិញទាំង៣០នាក់ ក្នុងនោះមានអ្នកទិញ២៤នាក់ផ្តោតលើការទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល អុីនឈុន និងខេត្ត Gyeonggi ដែលជាទីតាំងមានតម្រូវការលំនៅដ្ឋានខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកទិញទាំង២៤នាក់នេះ បានទិញផ្ទះសរុបចំនួន៦.៦២២យូនីត ដែលមានតម្លៃសរុបចំនួន១,៤៥ពាន់ពាន់លានវ៉ុន(ប្រហែល១,០៨ពាន់លានដុល្លារអាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here