Hattha top Banner

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះសាងសង់បានជិត២០ភាគរយ ខណៈអាជ្ញាធរកំពុងដោះស្រាយបញ្ហាប្រជាពលរដ្ឋ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ប្រជាពលរដ្ឋ៧០០គ្រួសារ ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះអាជ្ញាធរកំពុងពន្លឿនក្នុងការដោះស្រាយហើយ។

ការដោះស្រាយនេះ ដើម្បីឲ្យក្រុមហ៊ុនសំណង់សៀងហៃគ្រុប បានចុះបើកការដ្ឋានសាង់សង់ “មហាវិថីតេជោ” ចាប់ពីរង្វង់មូលព្រាប ស រហូតដល់រង្វង់មូលខ្លាស្ទុះ ឲ្យបានលឿនទៅតាមគម្រោងផែនការ។នេះការលើកឡើងរបស់ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅក្នុងកិច្ចប្រជុំជាមួយលោក វ៉ា ថន អភិបាលខេត្តនិងក្រុមការងារ គណៈកម្មការអន្តរក្រសួង ក្នុងការចុះអនុវត្តការងារដោះស្រាយ ផលប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។លោកលឹម ស៊ីដេនីន បានបន្តថា នៅក្នុងដំណាក់កាលទី១.យើងចុះស្រង់ផលប៉ះពាល់នៃគម្រោងធ្វើផ្លូវ និងគម្រោងសាងសង់ស្ពាន។ទី២. យើងត្រូវធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ សំដៅលើការដោះស្រាយផលប៉ះពាល់ កុំឲ្យមានជម្លោះទៅថ្ងៃក្រោយ ជាមួយប្រជាពលរដ្ឋ។លោកលឹម ស៊ីដេនីន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដែលបានដាក់ចេញនៅយុទ្ធសាស្ត្រ បច្ចុកោណ “មនុស្ស,ផ្លូវ,ទឹក,ភ្លើងនិងបច្ចេកវិទ្យាឌីជីថល។លោកបបន្តថា សូមឲ្យមន្រ្តីយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងធ្វើល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដើម្បីសំដៅឲ្យប្រជាពលរដ្ឋយើង បានរស់នៅធម្មតាហ្នឹងមានជីវភាពល្អប្រសើរ។គម្រោងសាងសង់ផ្លូវតភ្ជាប់ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ គឺជាជំនួយឥណទានសម្បទាន ​ពីរាជរដ្ឋាភិបាលសាធារ​ណរដ្ឋប្រជាម៉ាចិន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បច្ចុប្បន្ននេះស្ពានឆ្លងក្នុងខេត្តក្រចេះ ដោយសម្រេចការសាងសង់ បាន១៧%ហើយ។ ស្ពាននេះមានគម្រោងសាងសង់មានរយៈពេល៤២ខែទើបបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here