តែម សុខុម
វៀងចន្ទន៍: ស្របពេលសេដ្ឋកិច្ចសកលស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាដោយសារជួបវិបត្តិធ្ងន់ធ្ងរផ្ទួនៗរួមមានវិបត្តិកូវីដ-១៩ ក្រោយមកវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗនេះវិបត្តិសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន សេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញសញ្ញាល្អប្រសើរឆ្ពោះទៅរកកំណើនខ្ពស់នៅឆ្នាំ២០២៤។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការព្យាករគួរឱ្យសាទរថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,១%នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែតុលា។
ទន្ទឹមនេះ ស្ថាប័ន IMF បានព្យាករថា នៅក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចឡាវ នឹងសម្រេចបានកំណើន៤% ប៉ុន្តែអតិផរណានៅតែជាបញ្ហាប្រឈមដ៏សំខាន់។






