Hattha top Banner

ប៉េង ហួត គ្រុប ចូលរួមសហការ និងឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ អាមេរិក ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រ ២០២៣

0

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងសប្បុរសធម៌ជាមួយអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) និងឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $10,000 (មួយម៉ឺនដុល្លារ អាមេរិក) ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការងារសង្គម និងស្វែងរកជំនួយសប្បុរសធម៌យកទៅផ្គត់ផ្គង់ជីវភាពខ្វះខាត និងរួមចំណែកគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រជាង ៧០០នាក់ របស់អង្គការផ្កាយសមុទ្រ​ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរត់ប្រមាណជាង ១,២០០នាក់ មកជួបជុំគ្នារត់ដើម្បីសុខភាព ភាពសប្បាយរីករាយ កសាងទំនាក់ទំនងជាមួយគ្នា និងជាពិសេសគឺបង្ហាញពីស្មារតីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ដែលការរត់នេះគឺចាប់ផ្ដើមជាមួយនឹងចម្ងាយពី ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ។គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងក្នុងន័យសប្បុរសធម៌និងការលើកកម្ពស់ការរត់ដើម្បីសុខភាព។ល។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ​ក្រុមហ៊ុននឹងត្រៀមរៀបចំពិធីសម្ពោធផ្លូវជិះកង់និងរត់ប្រណាំងស្ដង់ដាក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេក្នុងប្រទេសកម្ពុជាផងដែរ។ ​សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗរាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលា ជាពិសេសគឺមានផ្លូវជិះកង់និងរត់ប្រណាំងស្ដង់ដាដំបូងគេក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះគឺជាទិសដៅទេសចរណ៍ទាក់ទាញសាធារណជនទាំងខ្មែរ និងបរទេសមកលេងកម្សាន្តរាប់ពាន់នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here